ក្រសួងសេដ្ឋកិច្ច​៖ កំណែទម្រង់​ស៊ីជម្រៅ​ចាំបាច់​ដើម្បី​បន្ត​កំណើន​

រាជរដ្ឋាភិបាល​បាន​ព្យាករ​អំពី​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​ ដោយ​ចេញពី​អត្រា​ 7.1​% ក្នុង​ឆ្នាំ2019​ មក​ត្រឹម​ 6.5​% នៅ​ឆ្នាំ2020​ ខាង​មុខ​នេះ​។ ក្នុង​នោះ​វិស័យ​សំ​ខាន់​ៗមួយចំនួន​នៅ​មាន​កំណើន​ល្អ​ ប៉ុន្តែ​វិស័យ​កាត់ដេរ​ដែល​ជា​វិស័យ​ស្នូល​នៃ​សេដ្ឋកិច្ច​នឹង​មាន​កំណើន​យឺត​ ពី7.1​% ក្នុង​ឆ្នាំ​2019​ មក​ត្រឹម​ 3.5​% ក្នុង​ឆ្នាំ2020​។ ការ​ព្យាករ​សេដ្ឋកិច្ច​ថ្មីនេះ​ ត្រូវ​បាន​បង្ហាញ​ក្នុង​សិក្ខាសាលា​មួយ​នៅ​រដ្ឋសភា​អំឡុង​ពេល​រៀបចំ​ពង្រាង​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំ2020​។

ឯកឧត្តម​ វង្សី​ វិស្សុត​បាន​អះអាង​ថា​ បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ​នៅ​ឆ្នាំ2020​ ខាងមុខ​ គឺ​បណ្ដាល​មក​ពីក​ត្តា​ខាងក្នុង​ និង​ខាងក្រៅ​។ កត្តា​ខាងក្រៅ​ ដែល​ឯកឧត្តម​យល់ឃើញ​នោះ​ គឺ​មក​ពី​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ និង​ការប្រកួត​ប្រជែង​ផលិត​ផល​ស្ដ​ង់​ដា​នៅក្នុង​ទីផ្សារ​ជាដើម​។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រូប​នេះ​បាន​ថ្លែង​ថា​៖“ការ​ធ្លាក់ចុះ​នេះ​នឹង​ក្លាយជា​លទ្ធផល​នៃ​សម្ពាធ​ពី​ខាងក្រៅ​ដែល​នាំ​ឱ្យ​មានការ​ព្យួរ​នូវ​កិច្ច​ព្រមព្រៀង​ Everything​-but​-arms​ ឬEBAពី​សហភាព​អឺរ៉ុប​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។ វា​ជា​បញ្ហា​ប្រឈម​ ដែល​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ទប់ស្កាត់​ និង​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ​”។

“ចំណែក​កត្តា​ខាងក្នុង​វិញ​នោះ​ គឺ​មក​ពី​កង្វះ​ការ​យកចិត្ត​ទុកដាក់​កំណែទម្រង់​ឱ្យ​ដល់កម្រិត​ ទើប​នាំ​ឱ្យ​កម្ពុជា​ប្រឈមមុខនឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ប៉ុន្តែ​បញ្ហា​នេះ​ អាច​ត្រូវ​បាន​កែ​លម្អ​ប្រសិនបើ​កំណែទម្រង់​ស៊ីជម្រៅ​ត្រឹមត្រូវ​ ត្រូវ​បាន​អនុម័ត​”។

ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ថា​៖“ដើម្បី​ទទួល​បាន​ជោគជ័យ​ “បញ្ហា​ខាងក្រៅ​” ប្រទេស​កម្ពុជា​ត្រូវតែ​កែទម្រង់​យ៉ាង​យកចិត្ត​ទុកដាក់​ដើម្បី​ក្លាយជា​អ្នកប្រកួត​ប្រជែង​ និង​ទាក់ទាញ​វិនិយោគិន​ថែមទៀត​។ កំណើន​សេដ្ឋកិច្ច​នឹង​ថយ​ចុះ​មក​ត្រឹម​ 6.5​% នៅ​ឆ្នាំ2020​ តែ​នេះ​ជា​កំណើន​ដែល​មាន​សុខភាព​ល្អ​”។

ឯកឧត្តម​បាន​បន្ត​ថា​៖“ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​កំណើន​នេះ​យើង​ចាំបាច់​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការកែទម្រង់​សេដ្ឋកិច្ច​របស់​យើង​ឱ្យ​មានប្រសិទ្ធភាព​។ ទោះបីជា​ EBA​ ត្រូវ​បាន​ដកហូត​ក៏ដោយ​ ក៏​កម្ពុជា​ នៅតែ​អាច​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ “សុខភាព​ល្អ​” ប្រសិនបើ​គ្រប់​ស្ថាប័ន​រដ្ឋាភិបាល​ធ្វើការ​រួមគ្នា​ដើម្បី​កែទម្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​អាច​ពង្រឹង​បរិយាកាស​ធុរកិច្ច​”។

“អ្វី​ដែល​កើតឡើង​ វា​មិន​គួរ​ព្រួយបារម្ភ​ទេ​ប្រសិនបើ​យើង​អាច​ធ្វើ​កំណែទម្រង់​ត្រឹមត្រូវ​។នៅទីបំផុត​ការ​ដកហូត​នេះ​នឹង​កាន់តែ​ប្រសើរ​សម្រាប់​យើង​ក្នុងរយៈពេល​យូរ​ ព្រោះ​វា​នឹង​បង្ខំ​យើង​ឱ្យធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​រឹងមាំ​។ ប្រសិនបើ​ EBA​ ត្រូវ​ដក​ ហើយ​យើង​មិន​ធ្វើអ្វី​សោះ​ យើង​មិន​អាច​និយាយ​បាន​ពី​អ្វី​ដែល​នឹង​កើតឡើង​នោះ​ទេ​”។ នេះ​បើ​តាម​ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​។

ឯកឧត្តម​ រដ្ឋលេខាធិការ​ បាន​លើកឡើង​ទៀត​ថា​រដ្ឋាភិបាល​គួរតែ​ផ្តោត​លើ​ការកាត់បន្ថយ​ផល​ប៉ះពាល់​នៃ​សម្ពាធ​ពី​ខាងក្រៅ​ តាមរយៈ​ការ​បង្កើន​ការងារ​ការ​ដោះស្រាយ​បញ្ហា​ រចនាសម្ព័ន្ធ​ដែល​កំណត់​ការប្រកួត​ប្រជែង​ និង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ ការ​បង្កើន​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៃ​ស្ថាប័ន​សាធារណៈ​ និង​ឯកជន​ និង​ការ​បង្កើន​សមត្ថភាព​ស្ថាប័ន​សាធារណៈ​។

ឯកឧត្តម​ បាន​មានប្រសាសន៍​បន្ត​ថា​៖“ប្រសិនបើ​យើង​អនុវត្ត​កំណែទម្រង់​ទាំងនេះ​ឱ្យ​មាន​ ប្រសិទ្ធភាព​យើង​នឹង​សម្រេច​បានការ​រក្សា​សេដ្ឋកិច្ច​បាន​ក្នុងរង្វង់​កំណើន​ 6.5​%នៅ​ឆ្នាំក្រោយ​។ ប៉ុន្តែ​បើ​ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព​ទេ​ សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ទាប​ជាង​នេះ​។ ប្រសិនបើ​យើង​ឈឺ​ និង​មិន​ទទួលការ​ព្យាបាល​ វា​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​។ យើង​នឹង​មិនគ្រាន់​តែ​ចង់​ដោះស្រាយ​បញ្ហា​នេះ​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះទេ​ តែ​យើង​ចង់​ដោះស្រាយ​បញ្ហា​ទាំងស្រុង​ ដូច្នេះ​យើង​នឹង​មិន​ចាំបាច់​បារម្ភ​អំពី​រឿង​នេះ​ នៅ​ពេល​អនាគត​នោះ​ទេ​”។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ រស់​បាន​ដោយ​វិស័យ​មួយចំនួន​ដូចជា​ វិស័យ​កាត់ដេរ​ សំណង់​ និង​អចលនទ្រព្យ​ និង​ទេសចរណ៍​ជាដើម​។ ហើយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ជាងគេ​ គឺ​វិស័យ​កាត់ដេរ​ ដែល​ទទួល​ឥទ្ធិពល​ខាងក្នុង​ និង​ខាងក្រៅ​នា​ពេល​ខាងមុខ​ ដោយ​វិស័យ​នេះ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ទីផ្សារ​សហភាព​អឺរ៉ុប​ និង​អាមេរិក​។

ចំណុច​នេះ​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ ដើម្បី​រក្សា​កំណើន​នៃ​វិស័យ​កាត់ដេរ​នេះ​រដ្ឋាភិបាល​ត្រូវ​បន្ត​រក្សា​ទំនុកចិត្ត​អ្នក​វិនិយោគ​ តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​ និង​រក្សា​ស្ថិរភាព​ កាត់បន្ថយ​សេវា​ដឹកជញ្ជូន​ និង​ឡូ​ជី​ស្ទីក​។ ជាពិសេស​កំណែទម្រង់​ស្ថាប័ន​ ដើម្បី​លើកកម្ពស់​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម​ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ជាដើម​។

ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​បាន​បញ្ជាក់​ថា​៖“រឿង​នេះ​មិន​អាច​ក្រសួង​ណាមួយ​អាច​ធ្វើ​តែម្នាក់ឯង​បានទេ​ ត្រូវ​ធ្វើ​ដោយ​ប្រើ​កម្លាំងសរុប​រួមគ្នា​ក្នុង​ប្រទេស​ធ្វើ​ឱ្យ​ស្រុះគ្នា​ ហើយ​ស្រុះគ្នា​កែ​បាន​ មិនមែន​ត្រឹមតែ​ដោះស្រាយ​រយៈពេល​ខ្លី​ទេ​ គឺ​អាច​ដោះស្រាយ​បាន​ 10​-20ឆ្នាំទៅ​មុខ​ទៀត​”។

យោង​តាម​របាយការណ៍​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ឬ ADB​ កាលពី​ខែមេសា​ក៏បាន​ធ្វើការ​ព្យាករ​ថា​ បន្ទាប់ពី​សេដ្ឋកិច្ច​មាន​កំណើន​យ៉ាង​ខ្ពស់​កាលពី​ឆ្នាំមុន​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទំនងជា​នឹង​ថមថយ​ចុះ​បន្តិច​ ដោយ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ឆ្នាំ2020​ នឹង​នៅ​ត្រឹម​ប្រមាណ​ 6.8​% បន្ទាប់ពី​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម​សំ​ខាន់​ៗរបស់​កម្ពុជា​។

លោកស្រី Sunniya Durrani-Jamal នាយកធនាគារ ADB ប្រចាំ​ប្រទេស​កម្ពុជា​

លោកស្រី​ Sunniya​ Durrani​-Jamal​ នាយក​ធនាគារ​ ADB​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ “ប្រទេស​កម្ពុជា​ នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​យ៉ាង​រឹងមាំ​ក្នុងរយៈពេល​ 2ឆ្នាំទៅ​មុខ​ទៀត​ បើ​ទោះជា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហ​កម្ម​ធំៗ​ចុះ​ខ្សោយ​ក៏ដោយ​។ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ វា​ត្រូវ​តែ​ប្រឈម​នឹង​ការប្រកួត​ប្រជែង​ខាងក្នុង​ និង​ខាងក្រៅ​ជាច្រើន​”។

លោកស្រី​បាន​បញ្ជាក់​ថា​៖“ប្រទេស​កម្ពុជា​នឹង​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ក្នុងរយៈពេល​ 2ឆ្នាំខាងមុខ​ បើ​ទោះបីជា​បរិយាកាស​ខាងក្រៅ​កំពុងតែ​ធ្លាក់ចុះ​ក្ដី​”។ ប៉ុន្តែ​ក្នុងរយៈពេល​ខ្លី​ វា​នឹង​ធ្វើ​ឱ្យ​ការនាំចេញ​កើនឡើង​ ដោយសារ​សម្លៀកបំពាក់​ជាផ្នែក​សំខាន់​នៃ​ការនាំចេញ​។ កត្តា​សំខាន់​មួយ​ដែល​អាច​ទាក់ទាញ​ និង​រក្សា​ឱ្យ​បាន​នូវ​កំណើន​ក្នុងរយៈពេល​វែង​ គឺ​កត្តា​គុណភាព​ធនធានមនុស្ស​របស់​កម្ពុជា​ ដែល​រួមបញ្ចូល​ទាំង​ជំនាញ​បច្ចេកទេស​ និង​ជំនាញ​វិជ្ជាជីវៈ​ដែល​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​”។

សូម​បញ្ជាក់​ថា​ នៅក្នុង​ឆ្នាំ2018​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​ 7.5​% ដែល​ជា​អត្រាកំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​ ដោយ​មានការ​ជំរុញ​មួយ​ផ្នែក​ធំ​ពី​ការ​កើន​យ៉ាង​រហ័ស​នៃ​ការនាំចេញ​ និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់​ និង​វិស័យ​សំ​ខាន់​ៗមួយចំនួន​ទៀត​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា