នៅថ្ងៃពុធទី ៣១ ខែកក្កដាឆ្នាំ ២០១៩ នេះ កំពូលភាពយន្ដល្បីល្បាញធ្លាប់កើបប្រាក់រាប់លានដុល្លារបានវិលត្រឡប់មកវិញ មានចំណងជើងថា Fast & Furious : Hobbs & Shaw ពីផលិតកម្ម Universal Studio ត្រូវបានបញ្ចាំងថ្ងៃដំបូងនៅលើអេក្រង់ IMAX ក្នុងរោងភាពយន្ត Major Cineplex by Smart Cambodia AEON Mall សែនសុខ បានធ្វើឱ្យអ្នកគាំទ្រពុះកញ្ច្រោលសឹងតែទប់កៅអីមិនជាប់។
Fast & Furious : Hobbs & Shaw (ត្រូវបានគេស្គាល់ជាទូទៅថា Hobbs & Shaw) គឺជាខ្សែភាពយន្តបែបសកម្មអាមេរិកឆ្នាំ ២០១៩ ដឹកនាំដោយកំពូលអ្នកជំនាញផលិតកុន David Leitch និងនិពន្ធសាច់រឿងដោយ Chris Morgan និង Drew Pearce ផ្អែកលើរឿងរបស់ Morgan ។ សាច់រឿងទាំងមូលបានលាតត្រដាងអំពីសិល្បៈនៃការបើករថយន្ដល្បឿនលឿន និងជម្លោះរវាង Luke Hobbs និង Deckard Shaw ដែលអ្នកទាំងពីរជាតួឯកប្រុសនៅក្នុងរឿង ។ យ៉ាងណាមិញ តួអង្គ Dwayne Johnson ត្រូវបានសម្ដែងជា Hobbs និង Jason Statham សម្ដែងជា Shaw។
សូមជម្រាបផងដែរថា ប្រសិនបើអ្នកគាំទ្រទាំងអស់បានទៅទស្សនាខែ្សភាយយន្ដនេះ សូមកុំរំលងក្រេឌីដស៊ីនចំនួន ៣ នៃចុងបញ្ចប់សាច់រឿង នោះអ្នកនឹងដឹងថា និងមានអ្វីហួសចិត្តនឹកស្មានមិនដល់។ ភាពយន្ដនេះ មានដាក់បញ្ចាំងពីថ្ងៃនេះតទៅនៅរោងភាពយន្ដ Major Cineplex by Smart ៕