ក្រុមហ៊ុន Samsung នឹងធ្វើកម្មវិធី Unpacked នៅថ្ងៃទី7 ខែសីហាខាងមុខនេះនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដោយនឹងបង្ហាញចេញស្មាតហ្វូនម៉ូដែលចុងក្រោយគឺ Galaxy Note 10 , Note 10+ និង Galaxy Note 10 5G ដែលមានពណ៌ចម្រុះជាច្រើន ជាពិសេសពណ៌ប្លែកជាងគេ គឺពណ៌ស និងពណ៌ផ្កាឈូក។
លក្ខណសម្បត្តិលេចធ្លាយមួយចំនួនសម្រាប់ Note សេរ៊ីឆ្នាំ2019 នឹងបំពាក់នូវបន្ទះឈីប Snapdragon 855 Plus មាន RAM ទំហំ 8GB (Note 10) និងទំហំ 12GB (Note 10+) អមថាមពលថ្មធំដល់ 3500mAh និង 4300mAh។
ខណៈតម្លៃវិញ គេក៏រំពឹងផងដែរថា នឹងមិនខុសពីជំនាន់ដាកើបង្ហាញ Note 9 ដោយត្រកូល Note ចុងក្រោយគេនេះ នឹងដាក់លក់ក្នុងតម្លៃ 999ដុល្លារ (Note 10/256GB) និង 1,149ដុល្លារ (Note 10+/256GB)៕