ក្រោយពីប្រកួតចាញ់កីឡាករខ្មែរ កែវ រំចង់ លើសង្វៀនឯកភ្នំ ខេត្តបាត់ដំបង អ្នកប្រដាល់ថៃ Iquezang បានយកលុយដែលបានពីការប្រកួតនេះទៅជួយដល់ក្លិបប្រដាល់មួយឈ្មោះថា ព្រះខែសែនជ័យ នៅក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា។កីឡាករថៃរូបនោះបានថ្លែងថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមកវាយជាមួយនឹងអ្នកប្រដាល់ខ្មែរ កែវ រំចង់ ដោយសារតែរូបគេអាចមកជួយក្លិបប្រដាល់នៅកម្ពុជាបានផងដែរ។ Iquezang បាននិយាយថែមទៀតថា រូបគេចង់មកប្រកួតនៅកម្ពុជាម្ដងទៀតតាមដែលអាចធ្វើបាន។ ជាពិសេសគេបានថ្លែងអំណរគុណដល់អ្នកគាំទ្រកម្ពុជាដែលស្វាគមន៍រូបគេ និងចូលមកមើលការប្រកួតយ៉ាងច្រើន។គួរបញ្ជាក់ផងដែរថា កែវ រំចង់ និង Iquezang ធ្លាប់ជួបគ្នាចំនួន 2លើកនៅថៃ និង 1លើកនៅកម្ពុជា ដោយ Iquezang ធ្លាប់ឈ្នះម្តង ខណៈដែល កែវ រំចង់ ធ្លាប់ឈ្នះ 2ដង៕
កីឡាករល្បីឈ្មោះថៃ យកលុយពីការប្រកួត មកជួយក្លិប ព្រះខែសែនជ័យ ក្នុងខេត្តបាត់ដំបង
- Advertisement -
- Advertisement -