នៅក្នុងការប្រកួតក្បាច់គុនប្រដាល់បុរាណសង្វៀន Mouy Thai Super Champ ក្រុមអ្នករៀបចំកម្មវិធីបានផ្គូផ្គងកីឡាករខ្មែរចំនួន 4រូបឱ្យបង្ហាញវត្តមានលើសង្វៀនដ៏ល្បីនៅក្នុងប្រទេសថៃនៅថ្ងៃអាទិត្យ ទី4 ខែសីហា ឆ្នាំ2019 ខាងមុខនេះ។
កីឡាករកម្ពុជាចំនួន 4នាក់រួមមាន គង់ សំបូរ ធន់ ចាន់តាក់ ពុយ វណ្ណៈ និង ធី តុងហ៊ី នឹងត្រូវឡើងប្រកួត ដោយកីឡាករគុនខ្មែរ គង់ សំបូរ ត្រូវបានគណៈរៀបចំកម្មវិធីដាក់ឱ្យប្រកួតជាគូឯក ដែលត្រូវជួបជាមួយកីឡាករជើងខ្លាំងមួយថៃឈ្មោះ Rittidech(រីទ្ធីដេត) ខណៈដែលកីឡាករ ធន់ ចាន់តាក់ ក៏ត្រូវប្រកួតក្នុងប្រភេទគូពិសេសផងដែរ។
ការប្រកួតនេះនឹងមានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ប៉ុស្តិ៍លេខ៨ Channel 8 របស់កម្ពុជាផងដែរចាប់ពីម៉ោង 6.20នាទី ល្ងាចថ្ងៃអាទិត្យ ទី4 សីហា ឆ្នាំ2019៕