បន្ទាប់ពីបានប្រកាសផ្ដល់តំណែង ដល់ម្ចាស់ពានទាំង១២ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នៅសំបូរព្រៃគុក ជាទូតសុឆន្ទៈ គេកត់សម្គាល់ថាម្ចាស់ពានឈុតបុរាណរបស់គ្រួសារតារាកម្ពុជា មានឱកាសបង្ហាញខ្លួនកាន់តែច្រើនលើឆាកទូរទស្សន៍ ធ្វើឱ្យមហាជនមានការកោតសរសើរ។ ស្ថាបនិកគ្រួសារតារាកម្ពុជា ប្រកាសថា ទូតសុឆន្ទៈបើមិនចេះប្រើឱកាសរបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំនេះ គឺមិនខុសពីបោះបង់ឱកាសរបស់ខ្លួនក្នុងការពង្រីកកេរ្តិ៍ឈ្មោះនោះឡើយ។
គួរបញ្ជាក់ថា ម្ចាស់ពានដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈរួមមាន៖
1-លោក ឌួង តារាផាឌីន គឺជាតារាចម្រៀងសំលេង២ និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩។
2-កញ្ញា ភីយ៉ា គឺជាតារាសម្ដែង និងជាម្ចាស់គ្រងឈុងបុរាណចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១៩។
3-លោក រុន ណាកូ គឺជាម្ចាស់ពាន២ជំនាន់ ដែលជាម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ និងស័ក្ដសម កាលពីឆ្នាំ២០១៨ និងពានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៩ ក្នុងចំណោមម្ចាស់ពានឆ្នាំចាស់។
4- អ្នកនាង ម៉ៅ ស៊ីណាត គឺជាតារាចម្រៀង និងជាម្ចាស់ពានគ្រងឈុតបុរាណ ផ្នែកគ្រងឈុតត្រូវទម្រង់ និងលេចធ្លោប្រចាំឆ្នាំ២០១៨។
5-លោក បញ្ញា សិទ្ធិ តារាចម្រៀង និងជាពិធីករ គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២។
6-កញ្ញា ពេជ្រ ចរណៃ គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។
7-លោក ស៊ិន សុធារិទ្ធ គឺជាតារាសម្ដែង និងជាម្ចាស់ពានគ្រងឈុតបុរាណកម្រ កាលពីឆ្នាំ២០១៨។
8-កញ្ញា វណ្ណា វត្តី គឺជាតារាចម្រៀង-តារាសម្ដែង និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២ប្រចាំឆ្នាំ២០១៩។
9-លោក ម៉ែន អម្រុងរ័ត្ន គឺម្ចាស់ពានគ្រងឈុតបុរាណផ្នែកច្នៃប្រឌិត ដែលលេចធ្លោជាងគេកាលពីឆ្នាំ២០១៨។
10-កញ្ញា ភី សម័យ គឺជាម្ចាស់ពានគ្រងឈុតបុរាណ ច្នៃប្រឌិតកាលពីឆ្នាំ២០១៨។
11-លោក លឿង វិសាល គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។
12-កញ្ញា បេប៊ី ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោកាលពីឆ្នាំ២០១៨។