តាមរយៈសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសប្រេស៊ីលបានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់អតីតខ្សែប្រយុទ្ធក្លិប Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល Ronaldinho ត្រូវបានរឹបអូស ខណៈលិខិតឆ្លងដែនអេស្ប៉ាញ និងប្រេស៊ីលរបស់លោកក៏ត្រូវបានដកហូតដែរ។ចំពោះមូលហេតុនៃការរឹបអូសទ្រព្យសម្បត្តិនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា មកពីកីឡាកររូបនេះបានបំពានច្បាប់ជាច្រើន ជាពិសេសមិនបានបង់ពន្ធលើអចលនទ្រព្យ និងប្រាក់ចំណូលដែលរកបានស្ទើរតែទាំងអស់របស់គេ។
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ប្រហែលចន្លោះពី 100 ទៅ 120លានដុល្លាសហរដ្ឋអាមេរិក រួមទាំងអចលនទ្រព្យចំនួន 57កន្លែងទៀតផង៕