Skip to content

ញាក់សាច់​!​!​ ​ទើបតែ​លើក​ពាន​ឈុត​បុរាណ​ហើ​យក្ដៅៗ​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​ចេញ​បទ​ថ្មី​សិច​ស៊ី​ស្ទីល​ប្លែក​ៗ​ ​

អ្នកណាមិនសរសើរ កញ្ញា វណ្ណា វត្តី ខណៈស្លៀកបុរាណចំបុរាណ លេងស្ទីលសម័យសិចស៊ីតាមកាលៈទេសៈ។

​គ្មាន​អ្នក​មិនដឹង​នោះ​ទេ​ ​ថា​តារា​សម្ដែង​ ​និង​ជាតា​រា​ចម្រៀង​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​បាន​ក្លាយជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ការប្រកួត​ឈុត​បុរាណ​ ​របស់​គ្រួសារ​តារា​កម្ពុជា​ ​កាលពីដើម​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​និង​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុ​ឆន្ទ​:​ ​ផ្នែក​សប្បុរសធម៌​។​ ​ប៉ុន្តែ​មុន​នេះ​បន្តិច​កញ្ញា​ ​បាន​ចេញ​បទ​ ​“​សារ​គ្រប់​ប្រភេទ​”​ ​ដែល​ជា​ប្រភេទ​បទ​រ៉េ​ប​ ​និង​មាន​ស្ទីល​សិច​ស៊ី​ ​បែក​ស្លុយ​ញាក់សាច់​ ​ដែល​មាន​រសជាតិ​ដាច់​គ្នា​ទាំងស្រុង​ ​ពី​ការ​លេងខ្លួន​បែប​ឈុត​បុរាណ​ ​ដែល​នាង​ឈ្នះ​ពាន​។​

​បទចម្រៀង​ដែល​ទើប​បង្ហោះ​ក្ដៅ​ៗ​នេះ​ ​សុទ្ធតែ​ធ្វើឲ្យ​ម្នា​ក់ៗ​ភ្ញាក់​ព្រឺ​ត​ ​ដោយសារតែ​គេ​ទើបតែ​ឃើញ​នាង​លេង​ស្ទីល​ស្រគត់ស្រគំ​ ​ជាមួយនឹង​ការ​ឈ្នះ​ពាន​ ​ក្នុង​ឈុត​ព្រះនាង​ទេព​អប្សរា​ថ្មី​ៗ​។​ ​យ៉ាងណាមិញ​ស្ទីល​ថ្មី​ ​ដែល​នាង​បង្ហាញ​ឡើង​ ​ក៍​ស្ដែង​យ៉ាង​ច្បាស់​ថា​ ​នាង​ជា​សិល្ប​ការិនី​មួយ​រូប​ ​ដែល​លេងខ្លួន​បែប​ទម្រង់​បុរាណ​ក៏​ស្អាត​លេចធ្លោ​ ​និង​បែប​សម័យ​ក៍​កា​លីព​ទាន់សម័យ​ផង​ដែរ​ ​ខណ:ដែល​សមត្ថ​ភា​ពរ៉េប​ ​ក្នុង​ចម្រៀង​របស់​នាង​ ​ក៏​ពិរោះ​ប្លែក​ត្រចៀក​។​

​វណ្ណា​ ​វត្តី​ ​និយាយ​ថា​ ​ចម្រៀង​ ​“​សារ​គ្រប់​ប្រភេទ​”​ ​របស់​នាង​ ​ត្រូវ​បាន​រៀបចំ​តាំងពី​ពេល​មុ​នប្រទ្បង​ឈុត​បុរាណ​មក​ម្លេះ​ ​មិនមែន​ទើបតែ​ផលិត​ ​និង​ថត​ច្រៀង​ក្រោយពេល​មានឈ្មោះ​ ​ជាតា​រា​ជាប់​ពាន​ខាង​ផ្នែក​ឈុត​បុរាណ​នោះ​ទេ​។​ ​នាង​ថា​ ​ក្នុងនាម​ជា​សិល្ប​ការិនី​មួយ​រូប​ ​ត្រូវតែ​មាន​ស្ទីល​ប្លែក​ៗ​ ​កប់​សារី​បង្ហាញ​មហាជន​ ​ប៉ុន្តែ​ក៏​មិន​ហ៑ាន​សិច​ស៊ី​ហួសហេតុ​ ​ដែល​នាំឲ្យមាន​ការរិះគន់​នោះ​ដែរ​។​ ​កញ្ញា​ ​ក៏​គម្រោង​នឹង​ចេញ​បទ​យុវវ័យ​បន្តបន្ទាប់​ ​អម​ដោយ​ស្ទីល​ប្លែក​ៗ​ ​បន្ទាប់ពី​បទ​”​សារ​គ្រប់​ប្រភេទ​”​ចេញ​បង្ហោះ​វាយលុក​ទីផ្សារ​នេះ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​តារាចម្រៀង​ ​និង​ ​ជាតា​រា​សម្ដែង​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុ​ឆន្ទ​:​ ​ឬ​ ​Brand​ ​Ambassador​ ​ប្រចាំ​គ្រួសារ​រយ:ពេល​មួយឆ្នាំ​ ​ដោយ​កញ្ញា​ ​នឹង​ត្រូវ​បំពេញការងារ​ក្នុងនាម​ជា​អ្នកលើ​ក​ស្ទួយ​វប្បធម៌​ ​និង​ការងារ​សប្បុរសធម៌​ជាច្រើន​ ​ក្នុង​រយ:ពេល​ស្ថិតនៅ​ជា​ទូត​សុ​ឆន្ទ:របស់​គ្រួសារ​តារា​កម្ពុជា​នេះ​។​ ​ជាក់ស្ដែង​កញ្ញា​ ​ទើបតែ​បាន​គ្រង​ឈុត​បុរាណ​ ​បង្អួត​ពី​តំណែង​ថ្មី​របស់​ខ្លួន​ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាច្រើន​ប៉ុស្តិ៍​ ​ជាមួយ​ម្ចាស់​ពាន​ផ្សេងទៀត​ប៉ុណ្ណោះ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *