ការដឹកនាំមនុស្សមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ តើដើម្បីក្លាយជាមេដឹកនាំដ៏អស្ចារ្យត្រូវធ្វើដូចម្ដេចខ្លះ? ដើម្បីក្លាយជាមេដឹកនាំល្អអ្នកត្រូវតែអនុវត្តចំណុចខាងក្រោមនេះ៖
1) រៀបចំខ្លួនដើម្បីឈ្នះ
សមាជិករបស់ក្រុមការងារថ្មី ត្រូវការយល់ថា ពួកគេស័ក្តិសមនឹងមុនតំណែងណាមួយក្នុងស្ថាប័ន។ ការងាររបស់មេដឹកនាំ មិនត្រឹមតែពន្យល់នូវការរំពឹងទុកពីការងារពួកគេនោះទេ ប៉ុន្តែថែមទៀងស្វែងយល់ថា តើពួកគេនឹងរីកចម្រើនលូតលាស់ និងសម្រេចគោលដៅបានដោយរបៀបណាផងដែរ។
2) ចូរកែតម្រូវកំហុសភ្លាមៗ
កុំទុកបញ្ហាចោលដោយមិនបានដោះស្រាយ។ ប្រសិនបើបុគ្គលិកណាម្នាក់កំពុងតែឃ្លាតឆ្ងាយពីគោលដៅរបស់ក្រុម ចូរណែនាំ និងកែតម្រូវនៅបញ្ហាដែលពួកគេកំពុងតែមាន។ ការមានបញ្ហាហើយឆាប់ចាប់ផ្ដើមរកវិធីក្នុងកាដោះស្រាយ និងជួយឱ្យសមាជិកក្រុម និងក្រុមទាំងមូលអាចធ្វើការបានយ៉ាងល្អ និងរីកចម្រើនដើម្បីសម្រេចគោលដៅរួមទាំងមូល។
3) ជំរុញលើទឹកចិត្តក្នុងការទំនាក់ទំនង
ក្រុមរបស់អ្នកត្រូវការកាដើរតួរយ៉ាងសំខាន់ក្នុងការដំណើរនៃរសម្រេចចិត្ត។ នេះមានន័យថាអ្នកមិនអាចចាក់សោទុកចោលក្នុងការិយាល័យធ្វើការរបស់អ្នកនោះទេ។ ចូរលើកទឹកចិត្តក្រុមរបស់អ្នកឱ្យមានអារម្មណ៍ល្អជាមួយនឹងអ្នកក្នុងការទំនាក់ទំនង និងស្មោះត្រង់ជាមួយនឹងអ្នកដើម្បីចែករំលេកគំនិតយោបល់ជាមួយនឹងអ្នកក្នុងការធ្វើការងារអ្វីមួយ។
4) ចូរផ្ដល់រង្វាន់ទៅដល់ភាពជោគជ័យ និងជំរុញលើកទឹកចិត្តដល់ភាពបរាជ័យ
ចូរចាត់ទុកមនុស្សឱ្យស្មើភាពគ្នា។ រាល់មនុស្សដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក អ្នកត្រូវតែមានភាពយុទ្ធធម៌សម្រាប់ពួកគេក្នុងកាបំពេញការងារ។ ចូរផ្ដល់រង្វាន់ទៅក្រុម ឬក៏បុគ្គលណាដែលបានបំពេញការទទួលបាននៅភាពជោគជ័យ និងជំរុញលើកទឹកចិត្តដល់បុគ្គលណាដែលបរាជ័យឱ្យធ្វើការឱ្យបានល្អបន្ថែមទៀត៕