ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Apple បានប្រកាសពីគម្រោងទិញយក Modem ស្មាតហ្វូនរបស់ក្រុមហ៊ុន Intel ក្នុងតម្លៃ 1ពាន់លានដុល្លារ។
យោងតាមរបាយការណ៍បានឱ្យដឹងថា Apple មិនបានប្រាប់ទេថា Modem 5G នឹងរួចរាល់នៅពេលណា។ ដោយ Apple ចង់ឱ្យ Modem 5G របស់ខ្លួនរួចរាល់សម្រាប់ប្រើលើផលិតផលនៅត្រឹមឆ្នាំ2021។
បើប្រៀបធៀបនឹង Intel វិញ ក៏ធ្លាប់បានបង្ហាញពីគោលដៅដែរថា នឹងបញ្ចេញ Modem 5G នៅឆ្នាំ2020។ ការទិញយកនេះមានន័យថា Apple អាចទទួលបានប៉ាតង់រាប់ពាន់ និងបុគ្គលិកប្រហែល 2,200នាក់ ដើម្បីនឹងជួយដល់ការផលិត Modem 5G។
ការពន្យារពេល អាចឱ្យ Apple អភិវឌ្ឍ Modem 5G ឱ្យបានកាន់តែល្អ មុនបញ្ចេញវាទៅលើទីផ្សារ តែគេមិនបានបញ្ជាក់នោះទេថា ផលិតផល 5G ដំបូងរបស់ Apple គឺជា iPhone ឬ iPad៕