កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានធ្វើបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ក្រុមជម្រើសជាតិបាល់ទាត់ទូទាំងពិភពលោក ដោយក្នុងនោះដែរ កម្ពុជាបានធ្លាក់ 1ចំណាត់ថ្នាក់។
ការធ្លាក់ចំណាត់ថ្នាក់នេះបានធ្វើឱ្យកម្ពុជាធ្លាក់ពីលេខ169 មកឈរនៅលំដាប់លេខ170 ក្នុងចំណោម 211ប្រទេសទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជាត្រូវមានភារកិច្ចចូលរួមក្នុងវគ្គជម្រុះជុំទី2 នៃពានរង្វាន់ FIFA WORLD CUP 2022 ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញាតទៅ ដោយកម្ពុជាស្ថិតនៅក្នុងពូល C ជាមួយ អ៊ឺរង់ អ៊ឺរ៉ាក់ បារ៉ែន និងហុងកុង៕