ពានរង្វាន់ AFF U15 Boy’s Championship 2019 បានចាប់ផ្តើមហើយកាលពីថ្ងៃទី28 ខែកក្កដា ឆ្នាំ2019 នៅខេត្តឈុនបុរ៊ី នៃប្រទេសថៃ ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែសីហា ឆ្នាំ2019នេះ ដែលកម្ពុជាបានស្ថិតនៅក្នុងពូល B ជាមួយនឹងអូស្ត្រាលី ម៉ាឡេស៊ី ប្រ៊ុយណេ ឡាវ និងម្ចាស់ផ្ទះថៃ។
ការប្រកួតដែលប្រើរយៈពេលតែ 80នាទីនេះ បានបញ្ចប់ដោយលទ្ធផល 1ទល់3 នៅលើទីលាន Institute of Physical Education Chonburi Campus 2 ( IPE2 ) ខណៈនៅវគ្គទី1 ក្រុមទាំងស្មើគ្នា ០ទល់០។ ស្របពេលដែល 1គូទៀតរវាង U-15 ម៉ាឡេស៊ី ជាមួយ U-15 ប្រ៊ុយណេ បានបញ្ចប់ទៅដោយម៉ាឡេស៊ីឈ្នះក្នុងលទ្ធផល 8ទល់០។
គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតលើកដំបូងរបស់កម្ពុជាក្នុងពានរង្វាន់នេះ ដែលការប្រកួតបន្ទាប់ទៀត កម្ពុជាត្រូវជួបជាមួយនឹងម្ចាស់ជើងឯកចាស់ម៉ាឡេស៊ី នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2019 ខាងមុននេះ មុននឹងបន្តជួបក្រុមខ្លាំងៗផ្សេងទៀត៕