សមាគម​ ​CVEA​ ​បើក​វេទិកា​ស្ដីពី​ ​«​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​បាន​ប្រាក់ចំណេញ​ខ្ពស់​»​

សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​ឬ​ ​CVEA​ ​បាន​បើក​វេទិកា​មួយ​ស្ដីពី​ ​«​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​»​ ​ក្រោម​ការចូលរួម​ពីសំណាក់​តំណាង​ក្រុមហ៊ុន​ ​ភ្នាក់ងារ​ ​និង​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ​ប្រមាណ​ ​300នាក់​ ​ជា​ការចូលរួម​ជំរុញ​ ​និង​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ ​និង​ប្រកបដោយ​ភាពរឹងមាំ​។​

លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​ទោះបីជា​មិនបាន​ផ្តល់​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​ឱ្យ​បាន​ទូលាយ​ទាំងអស់​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​គឺជា​ការចែក​រំលែក​បទ​ពិសោធ​ដែល​បណ្តា​អ្នកជំនាញ​ ​និង​អ្នក​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ​ ​ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ក្នុង​ការ​ចេះ​វាយតម្លៃ​អចលនទ្រព្យ​ ​និង​ការសម្រេច​ចិត្ត​មុន​ពេល​វិនិយោគ​។​

លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Premium​ ​Housing​ ​Co​,​ ​Ltd​ ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​អចលនទ្រព្យ​ឆ្លាតវៃ​ ​ទាមទារ​ឱ្យ​អ្នក​វិនិយោគ​មាន​ភាព​អត់ធ្មត់​ ​ព្រោះ​ការ​វិនិយោគ​មិនមែន​ជា​រឿង​ប្រថុយប្រថាន​នោះ​ទេ​ ​ព្រោះ​ការ​វិនិយោគ​បែប​ប្រថុយប្រថាន​ ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ ​ប៉ុន្តែ​អ្នក​វិនិយោគ​ឆ្លាតវៃ​ពួកគេ​តែងតែ​អនុវត្ត​រូបមន្ត​ពិសេស​របស់​គេ​។​

លោក​បាន​បន្ត​ថា​៖​«​ដើម្បី​រកបាន​តម្លៃ​អចលនទ្រព្យ​ទាប​ជាង​ទីផ្សារ​។​ ​អ្នកភូមិ​ ​អ្នកជិតខាង​ ​និង​មេភូមិ​ដែល​ស្ថិតនៅ​ក្បែរ​ទីតាំង​អចលនទ្រព្យ​ដែល​យើង​ចង់​ទិញ​ ​គឺជា​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ជាងគេ​ ​ដើម្បី​ដឹងពី​តម្លៃ​អចលនទ្រព្យ​នោះ​ ​និង​ដឹងពី​ម្ចាស់​អចលនទ្រព្យ​នោះ​ថា​ជាប់បំណុល​ ​ឬ​យ៉ាងណា​?​។​ ​អចលនទ្រព្យ​ខ្លះ​ ​ត្រូវការ​ចំណាយពេល​ ​1ឆ្នាំ​ ​ឬ​ច្រើនជាង​នេះ​ ​ដើម្បី​ទិញ​បាន​តម្លៃ​ទាប​ ​ឬនៅ​រក្សា​តម្លៃ​ដដែល​។​ ​ម្ចាស់​អចលនទ្រព្យ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ ​ហើយ​អ្នកទិញ​តែងតែ​ចង់បាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ ​ហេតុនេះ​អ្នក​វិនិយោគ​ ​ឬ​អ្នកទិញ​ត្រូវ​កា​រកា​រច​ចារ​ដើម្បី​ទទួល​បាន​តម្លៃ​ល្អ​»​។​

លោក​ ​សន​ ​សៀប​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​KEY​ ​Real​ ​Estate​ ​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ​នៅតែ​បន្ត​ភាព​រីកចម្រើន​ដដែល​។​ ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ចូលរួម​យ៉ាង​ខ្លាំង​នៅក្នុង​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​មួយភាគធំ​ ​គឺ​ក្រុមហ៊ុន​ចិន​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ពឹង​អាស្រ័យ​ទៅលើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ពេក​នោះ​ទេ​»​។​

លោក​ ​ព្រាប​ ​កុល​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ ​ ​បាន​មានប្រសាសន៍​ថា​ ​EBA​ ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​កាដូ​មួយ​ ​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជូន​បណ្តា​ប្រទេស​ទាំងឡាយ​ណា​ដែល​ក្រីក្រ​ ​និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​តែប៉ុណ្ណោះ​។​ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​វា​ជះឥទ្ធិពល​ខ្លាំង​ ​និង​ដំបូង​គេ​បំផុត​ ​គឺ​វិស័យ​កាត់ដេរ​។​ ​ចំពោះ​វិស័យ​អចលនទ្រព្យ​ ​ទោះជា​មិន​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ​ ​ក៏​ហាក់​មិន​មាន​ឥទ្ធិពល​អវិជ្ជមាន​អ្វី​ដែរ​ ​ព្រោះ​វា​ជាសកម្ម​ភាព​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​ ​ដែល​មិនមែន​ជា​ការនាំចេញ​នោះ​ទេ​»​។​

លោក​ប្រធាន​សមាគម​ ​CVEA​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ​នៅតែ​មានការ​វិវឌ្ឍ​ល្អ​ប្រសើរ​ ​ហើយ​លំហូរ​ទុន​វិនិយោគ​បាន​បន្ត​កើនឡើង​ ​ដែល​មិន​មាន​សញ្ញា​ណាមួយ​គួរ​ឱ្យ​បារម្ភ​នោះ​ទេ​ ​ហេតុនេះ​ទោះបី​ជា​ប្រព័​ន្ឋ​ ​EBA​ ​នឹង​ត្រូវ​ដក​ក៏ដោយ​ ​ក៏​មិន​មានផល​ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ​ ​ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​កំណើន​ ​ធ្វើ​ឱ្យប្រាក់​ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ ​ហេតុនេះ​អំណាច​នៃ​ការទិញ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ដដែល​។​
​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បន្ត​ទៀត​ថា​៖​«​កម្ពុជា​នៅ​មាន​សក្ដានុពល​ល្អ​ច្រើន​ ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​នានា​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ ​ដែល​បណ្តា​អ្នក​វិនិយោគ​ ​និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​ប្រាថ្នា​ចូល​មករ​ក​ស៊ី​ជាមួយ​ដើម្បី​ទួល​បានផល​ប្រយោជន៍​ត្រឡប់ទៅវិញ​។​ ​ប្រទេស​មួយ​ដែល​មានផល​ប្រយោជន៍​នៅក្នុង​ការ​ធ្វើជំនួញ​ ​វា​នឹង​ទាក់ទាញ​បណ្តា​អ្នក​វិនិយោគ​ចូល​មក​ដោយ​ស្វ័យប្រវត្តិ​ ​ដូច្នេះ​ការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​ហាក់​មាន​ឥទ្ធិពល​តិចតួច​បំផុត​មក​លើ​វិស័យ​មួយ​នេះ​»​។​

សូម​បញ្ជាក់​ថា​ ​កម្មវិធី​នេះ​ ​មាន​លោក​ ​យិន​ ​លាង​គង់​ ​ស្ថាបនិក​ ​និង​ជា​អគ្គនាយក​គេហទំព័រ​ ​www.propertyarea.asia​ ​ដែល​ជា​អ្នកសម្របសម្រួល​ ​និង​អ្នកជំនាញ​ ​4រូប​ ​ជា​វាគ្មិន​ ​គឺ​លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​លោក​ ​សន​ ​សៀប​ ​លោក​ ​ព្រាប​ ​កុល​ ​ ​និង​លោក​ ​ច្រឹក​សុ​ខ​នីម​ ​ជា​អ្នកបកស្រាយ​ពី​គន្លឹះ​ក្នុង​ការវាយតម្លៃ​អចលនទ្រព្យ​ ​ដើម្បី​ឱ្យ​អ្នកចូលរួម​ស្វែងយល់​ ​ដែល​អាច​ឈាន​ទៅ​រក​ការសម្រេច​ចិត្ត​មុន​ពេល​វិនិយោគ​ដើម្បី​អាច​ចៀស​ផុត​ពី​ហានិភ័យ​ ​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​និង​ទទួល​បានផល​ចំណេញ​ខ្ពស់​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា