Skip to content

ប្រវត្តិ​ជូរចត់​តស៊ូ​ប្រឹងប្រែង​របស់​កូនខ្មែរ​ ​«​The​ ​Donut​ ​King​ ​Ted​ ​Ngoy​»​ ​ត្រូវ​បាន​ផលិតករ​អាមេរិក​ទិញ​សិទ្ធ​ផលិត​ជា​ភាពយន្ដ​ធំ​ ​

​យោង​តាម​ការ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នា​ហាង​កាហ្វេ​មួយ​កន្លែងនៅ​ភ្នំពេញថ្មី​ម្សិលមិញ​នេះ​ ​រឿង​ជីវិត​ពិត​របស់​ជនជាតិ​ខ្មែរ​មួយទៀត​ហើយដែល​ត្រូវ​បាន​ផលិតករ​អាមេរិក​យក​ទៅ​ផលិត​ចេញ​ជា​ខ្សែភាពយន្ត​ដោយ​ត្រៀម​នឹង​បញ្ចប់​ការ​ថត​នៅ​ចុងឆ្នាំ២០១៩​ ​ខាងមុខនេះ​ហើយ​។​

​ភាពយន្ត​ខ្មែរ​ទី២​ ​បន្ទាប់ពី​រឿង​ ​“​មុនដំបូង​ខ្មែរក្រហម​សម្លាប់​លោកប៉ា​ខ្ញុំ​”​ ​របស់​តា​រាហូ​លី​វូដ​អ្នកនាង​ ​អែន​ជេ​លី​ណា​ ​ជូ​លី​ ​នោះ​មាន​ចំណងជើង​ថា​ ​“​ ​The​ ​Donut​ ​King​ ​Ted​ ​Ngoy​”​ ​ជា​រឿង​ជីវិត​ពិត​របស់​លោក​ ​តឹក​ ​ង៉ូយ​ ​ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ​រស់នៅ​អាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ ​នៅក្នុង​វេទិកា​សន្និ​សីត​កាសែត​នោះ​ ​គេ​ឃើញ​ផលិតករ​កម្ពុជា​ ​បរទេស​ ​តា​រាៗ​និង​ភ្ញៀវ​កិត្តិយស​ដែល​សុទ្ធសឹង​ជា​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​កុះករ​បាន​ចូលរួម​។​

​លោក​ ​តឹក​ ​ង៉ូយ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ក្រោយពី​លោក​ត្រូវ​បាន​និរទេស​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​លោក​ក៏បាន​បម្រើការ​នៅក្នុង​ហាង​លក់​នំ​ដូណាត់​ ​ហើយដោយ​ការ​ខិតខំ​ប្រឹងប្រែង​លោក​ក៏​ត្រូវ​បាន​ថៅកែ​ប្រគល់​តំណែង​ជា​អ្នកគ្រប់គ្រង​ហាង​នៅ​រយៈពេល៣ខែក្រោយ​។​ ​បន្តបន្ទាប់​មក​ ​លោ​ក​ក៍​ប្រឹង​សន្សំ​លុយ​ហើយ​ទិញ​បាន​ហាង​ដូណាត់​មក​ធ្វើអាជីវកម្ម​ផ្ទាល់ខ្លួន​ ​ដោយ​លោក​ប្រើ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ​ក៏​ពង្រីក​សាខា​កើន​ដល់៧០​-​៨០ទីតាំង​ ​និង​បាន​បំផុស​ឱ្យ​ខ្មែរ​ៗ​កាន់តែ​ច្រើន​បើក​ជំនួញ​លក់​នំ​ដូណាត់​ ​រហូត​ធ្វើ​ឱ្យ​ហាង​នំ​ដូណាត់​រាល់ថ្ងៃ​គឺ​ថៅកែ​ជា​ជនជាតិ​ខ្មែរ​ ​មិន​ក្រោម៨០ភាគរយ​។​ ​

​ដោយសារតែ​ភាព​ជោគជ័យ​នេះ​ ​ទើប​ខ្សែជីវិត​តស៊ូ​របស់​លោក​ត្រូវ​បាន​យក​មក​ចងក្រង​ជា​ប្រលោមលោក​ ​ដែល​មានឈ្មោះ​ ​The​ ​Donut​ ​King​ ​Ted​ ​Ngoy​ ​ជា​ភាសាអង់គ្លេស​ ​និង​ជា​ភាសាខ្មែរ​ ​ខណៈ​ដែល​ប្រលោមលោក​នេះ​ ​ក្រោយពី​បោះពុម្ព​លក់​ ​ក៏​ទទួល​បានការ​គាំទ្រ​រហូត​ផលិតករ​មួយ​ក្រុម​នៅ​អាមេរិក​សុំ​សិទ្ធិ​ផលិត​ជា​ភាពយន្ត​។​ ​មកទល់​ពេលនេះ​ ​លោក​ថា​ផលិតករ​បរទេស​បាន​សិក្សា​ទីតាំង​ ​និង​ដំណើរការ​ចេញ​ថត​បាន​ខ្លះ២ហើយ​សម្រាប់​ប្លង់​លើទឹក​ដី​អាមេរិក​ ​ដោយ​គ្រោង​នឹង​ជ្រើសរើស​តួ​ពាក់ព័ន្ធ​ ​ហើយ​ថត​បញ្ចប់​សាច់រឿង​សម្រាប់​ប្លង់​នៅ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​ ​ដើម្បី​អាច​ឱ្យ​ភាពយន្ត​ទាំងមូល​អាច​ដាក់​បញ្ចាំង​លើ​ទីផ្សារ​អាមេរិក​បាន​នៅដើម​ឆ្នាំក្រោយ​។​ ​លោក​មិនទាន់​ដឹង​ថា​ភាពយន្ត​មួយ​នេះ​ ​នឹង​ដំណើរការ​ដាក់​បញ្ចាំង​នៅ​ទីផ្សារ​កម្ពុជា​ដូចគ្នានឹង​រឿង​ ​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​ ​ប៉ុន្តែ​យោង​តា​មកា​រច​ចារ​គឺ​ក្រោយ​ផលិត​ជា​ភាពយន្ត​នឹង​យក​ទៅ​បញ្ចាំង​លក់​សំបុត្រ​នៅ​អាមេរិក​ ​និង​ប្រទេស​មួយចំនួន​ ​ខណៈ​ដែល​លោក​ប្រាប់​ថា​ ​លោក​ដែល​ជា​ម្ចាស់​សាច់រឿង​ ​ទទួល​បាន​ប្រាក់កម្រៃ​មួយ​ពីលើ​ការ​ធ្វើអាជីវកម្ម​នេះ​។​ ​

​លោក​ ​តឹក​ ​ង៉ូយ​ ​ដែល​ត្រូវ​ជនជាតិ​ខ្មែរ​នៅ​អាមេរិក​ឱ្យ​រហស្សនាម​ថា​ ​ជា​ស្ដេច​នំ​ដូណាត់​ ​បាន​បង្ហាញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​ ​ដែល​ខ្សែជីវិត​របស់​លោក​ត្រូវ​បាន​ផលិតករ​បរទេស​ ​យក​មក​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​ ​ដែល​តាម​គម្រោង​គឺ​ចំណាយ​ចន្លោះ​ពី៥០ម៉ឺន​ ​ទៅ១លាន​ដុល្លារ​។​ ​សាច់​រឿ​ថង​ក៏​នឹង​ក្លាយជា​ភាពយន្ត​និយាយ​ពី​ជនជាតិ​ខ្មែរ​ ​និង​ពី​កម្ពុជា​ថ្មី​មួយទៀត​ ​ដើម្បី​បង្ហាញ​អោយ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​ផង​ដែរ​៕​



Leave a Reply

Your email address will not be published. Required fields are marked *