នាថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2019 នេះ គេបានឃើញវត្តមាន ទូតសុឆន្ទះ២រូបរបស់គ្រួសារតារាកម្ពុជាមាន លោក រុន ណាកូ និងកញ្ញា ភី សម័យ បានបង្ហាញខ្លួនជាសិល្បករកិត្តិយស ក៏ដូចជាតារាល្បីជាច្រើនទៀត ដូចជា អ្នកនាង គង់ សុជាតិ លោក ជា វិបុល តារាចម្រៀងសក់សំពងលោក វី ជីវ័ន្ត ក្រុមសម្ដែងរបស់លោក រតនៈ វិបុល និង តារាសម្ដែងភេទទី៣ លោក គុន រៀមរតនៈ អ្នកនាង ឡេង មុន្នីរចនា បានចូលរួមក្នុងពិធីបើកសម្ពោធបើកគម្រោងដីឡូតិ៍ទី២របស់ក្រុមហ៊ុនមានពេជ្រ លើបណ្ដោយផ្លូវជាតិលេខ៤១ ម្ដុំស្ពានគុណគ្រូ ។
ក្រៅពីមើលឃើញតារាសិល្បៈចូលរួមច្រើននាក់ចូលរួមពិធីនេះហើយ គេកត់សម្គាល់ឃើញថា តារាសម្ដែង២រូបដែលទើបលើកពានប្រកួតឈុតបុរាណ និងជាទូតសុឆន្ទះរបស់គ្រួសារតារាកម្ពុជា លោក រុន ណាកូ និង កញ្ញា ភី សម័យ បានបង្ហាញពីការចាប់អារម្មណ៍យលើវិស័យដីធ្លីមួយនេះ ក្រោយអ្នកទាំងពីរមានឱកាសបង្ហាញខ្លួនសម្ពោធគម្រោងដីឡូតិ៍ដ៍ធំរបស់ក្រុមហ៊ុនមួយនេះ។ អ្នកទាំងពីរក៏ក្លាយជាតារារះថ្មី ដែលទាក់ទាញឱ្យម្ចាស់ ជំនួញមួយលើវិស័យមួយនេះ ចាប់អារម្មណ៍ផងដែរ។
លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៩ ដែលជាឋទូតសុឆន្ទៈមួយរូប បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ជំនួញដីឡូតិ៍គឺជាអ្វីដែលលោកចាប់អារម្មណ៍ ទើបលោកសម្រេចចិត្តចូលរួមជាតារាកិត្តិយស តបតាមការអញ្ជើញរបស់ម្ចាស់ភាគហ៊ុន។ លោកថាសប្បាយចិត្តបើមានក្រុមហ៊ុនដីឡូតិ៍ណាមួយជ្រើសជាតំណាងក្នុងការផ្សព្វផ្សាយ ខណៈដែលលោកយល់ថា បើក្រុមហ៊ុននោះគឺជាក្រុមហ៊ុនមានពេជ្រ គឺរឹតតែធ្វើអោយលោកពេញចិត្ត ដោយសារតែលោកពេញចិត្តគម្រោងនេះមានទីតាំងស្ថិតក្នុងប្រជុំជន និងជាប់គម្រោងផ្លូវ៦០ម៉ែត្រលើផ្លូវជាតិ៤១ផងដែរ។ ងាកមក កញ្ញា ភី សម័យ វិញ នាងក៏ជាម្ចាស់ពានគ្រងឈុតបុរាណកែច្នៃ កាលពីឆ្នាំ២០១៨ ដែលបាមចូលរួមជាតារាកិត្តិយស បានបញ្ជាក់ដែរថា កញ្ញាពេញចិត្តធ្វើជាតំណាងផ្សព្វផ្សាយ បន្ទាប់ពីកត់សម្គាល់ថាមុខជំនួញនេះ តារាសិល្បៈ ជាពិសេសតារាល្បី ឱ្យតែចូលប្រឡូក គឺកាក់កប។ កញ្ញា ថាខ្លួនគឺជាអតិថិជនរបស់ក្រុមហ៊ុន ហើយកញ្ញាកាន់តែពេញចិត្ត ក្លាយជាអ្នកតំណាងផ្សព្វផ្សាយមួយរូប ប្រសិនបើម្ចាស់ភាគហ៊ុនពេញចិត្តពេញថ្លើមជ្រើសរើសនាងឱ្យធ្វើការជាមួយ។
លោក ខេម ម៉េងលាង ម្ចាស់ភាគហ៊ុនក្រុហ៊ុនដីឡូតិ៍មានពេជ្រ និងជានាយកសហប្រតិបត្តិក្រុមហ៊ុន Li Real Estate បានថ្លែងថា គម្រោងដីឡូតិ៍របស់ក្រុមហ៊ុនមានពេជ្រ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនជាសាមញ្ញជនប៉ុណ្ណោះទេ សូម្បីតែតារាសិល្បៈក៏ជាវជាច្រើនឡូតិ៍ និងច្រើនរូបផងដែរ ទើបគម្រោងដីឡូតិ៍ក្នុងគម្រោងទី១ និងទី២ របស់លោក មានតារាមិនតិចនាក់ជាអតិថិជន ខណៈដែលក្នុងពិធីសម្ពោធលក់គម្រោងទី២ នៅក្នុងទីតាំងជាប់គ្នា ក៏មានតារាចូលរួមច្រើននាក់។ លោកថាក្រុមហ៊ុននឹងពិចារណាយកតារាសិល្បៈ ជាតំណាងផ្សព្វផ្សាយ ដោយតារា២រូប គឺ Brand Ambassador របស់គ្រួសារតារាកម្ពុជា ដែលលោកបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងថ្ងៃសម្ពោធគម្រោងថ្មីក៏ជាមុខសញ្ញា។ លោកថាតារាសិល្បៈ មិនថាល្បីខ្លាំង ឬ ទើបតែឡើងកូដ សុទ្ធតែមានឥទ្ធិពលជួយអោយគម្រោងដីឡូតិ៍ទាំងកាន់តែមានទំនុកចិត្តពីអតិថិជន ជាពិសេសតារាដែលជា Brand Ambassador ក្នុងកម្មវិធីប្រកួតឈុតបុរាណ រឹតតែជាអ្វីដែលមហាជនចាប់អារម្មណ៍៕