ស្មាតហ្វូនសម្រាប់អ្នកចូលចិត្តលេង Game ម៉ូដែលថ្មីរបស់ក្រុមហ៊ុន Asus គឺ ROG Phone II ទើបនឹងប្រកាសចេញលក់ផ្លូវការកាលពីថ្ងៃទី23 ខែកក្កដា ឆ្នាំ2019 ថ្មីៗនេះសោះ ប៉ុន្តែអាចលក់ដាច់បានដល់ទៅ 1.6លានគ្រឿងនៅលើទីផ្សារប្រទេសចិន។
របាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនផ្ទាល់ បានឱ្យដឹងថា ទូរស័ព្ទនេះទទួលបានជោគជ័យយ៉ាងសម្បើម លើសជំនាន់1 ទៅទៀត (ROG Phone I)។ មូលហេតុក៏ព្រោះទូរស័ព្ទ Gamer ជំនាន់ទី2 នេះបានអភិវឌ្ឍបន្ថែមនូវមុខងារដែលត្រូវចិត្តអ្នកប្រើ និងជាពិសេសរឿងតម្លៃ។
សម្រាប់រឿងតម្លៃនេះ គឺចាប់ផ្តើមតែត្រឹម 510ដុល្លារប៉ុណ្ណោះ ឯជម្រើស RAM 12GB មេម៉ូរី 128GB តម្លៃ 870ដុល្លារ(និងអាចឡើងដល់ 900ដុល្លារ)។
ROG Phone 2 គឺជាស្មាតហ្វូន Android ដំបូងគេដែលប្រើអេក្រង់ AMOLED មានល្បឿន 120Hz និងមានទំហំ 6.59អ៊ីញ។ ល្បឿន Refresh ខ្ពស់អាចឱ្យការបង្ហាញរូបភាពបែប Animation ដើរលឿនយ៉ាងរលូន ប៉ុន្តែស៊ីថ្មខ្លាំងបន្តិច។ ហេតុនេះទើបវាមានបំពាក់មកជាមួយនូវថ្មទំហំ 6000mAh និងគាំទ្រការសាកឆាប់ពេញល្បឿន 30វ៉ាត់។
ROG Phone II បំពាក់អេក្រង់ AMOLED Display ល្បឿន 90Hz ដូចជំនាន់មុនដែរ ប៉ុន្តែពិសេសត្រង់រចនាគែមព័ទ្ធជុំវិញតួខ្លួន ដែលមានឈ្មោះ AirTriggers សម្រាប់អ្នកប្រើប្រាស់អាចច្របាច់ដូចជាប៊ូតុងបញ្ជាក្នុងការលេងហ្គេម៕