ចាប់តាំងពីការធ្វើកំណែទម្រង់ និងប្រព័ន្ធអប់រំបានរឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិមក ការប្រឡងបាក់ឌុបបានក្លាយប្រធានបទដែលគ្រប់ភាគីយកចិត្តទុកដាក់។
ក្រៅពីបញ្ហារឹតបន្តឹងវិន័យក្នុងការប្រឡងហើយ ថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គស្នងការនគរបាលជាតិ អភិបាលរាជធានី-ខេត្ត និងស្នងការរាជធានី-ខេត្តទាំងអស់ចាំបាច់ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អនៅថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ 2019 នេះ។
សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ផងដែរថា នៅឆ្នាំនេះមានបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិសរុបរហូតដល់ទៅ 119,217នាក់ ក្នុងនោះមាននារីចំនួនជាង 6ម៉ឺននាក់ ដែលឆ្នាំនេះមានចំនួនបេក្ខជនកើនឡើងប្រមាណ 5,852នាក់បើប្រៀបធៀបនឹងឆ្នាំ 2018។ ចំពោះមណ្ឌលប្រឡងវិញក៏មានការកើនឡើងច្រើនជាងឆ្នាំមុនផងដែរ៕