Mohamad Salah កីឡាករខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Liverpool ដែលកំពុងប្រកបអាជីពនៅលីកកំពូលអង់គ្លេស English Premier League បានយល់ព្រមធ្វើការបន្តកិច្ចសន្យាថ្មីជាមួយនឹងក្លិបរបស់ខ្លួនហើយ។
ក្នុងកិច្ចសន្យាថ្មីនេះ Salah នឹងទទួលបានប្រាក់ឈ្នួលរហូតដល់ទៅ 22.4លានផោន (28លានដុល្លារ) ក្នុង1ឆ្នាំ ដោយបើគិតជាខែវិញ រូបគេនឹងទទួលបានប្រមាណជា 2.3លានដុល្លារក្នុង 1ខែ។
ជាមួយនឹងតម្លៃខ្លួនខ្ពស់បែបនេះ ធ្វើឱ្យកីឡាករអេហ្ស៊ីបរូបនេះ អាចវ៉ាដាច់ Alexis Sanchez របស់ Manchester United ក្នុងនាមជាកីឡាករដែលទទួលបានប្រាក់ខែច្រើនបំផុតនាពេលបច្ចុប្បន្ន៕