
ការប្រកួតដណ្ដើមពានជើងឯកទ្វីបអាហ្វ្រិក ឬ Africa Cup of Nations វគ្គផ្ដាច់ព្រ័ត្របានឈានដល់ទីបញ្ចប់ហើយកាលពីយប់ម្សិលមិញនេះ វេលាម៉ោង 2រំលងអធ្រាត្រដែលជាការប៉ះគ្នារវាង សេណេហ្គាល់ និងអាល់ហ្សេរី។
ជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេស អាល់ហ្សេរី បានឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations នេះ ក្រោយយកឈ្នះ សេណេហ្គាល់ ដោយលទ្ធផល 1ទល់នឹង0 ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះ។


