នៅព្រឹកថ្ងៃទី21 ខែកក្កដា ឆ្នាំ2019 កន្លងទៅ អ្នកប្រដាល់វាយមិនដែលចាញ់ Keith Thurman បានឡើងសង្វៀនដើម្បីវាយការពារខ្សែក្រវាត់ WBA (super) welterweight របស់ខ្លួនជាមួយជើងខ្លាំងរបស់អាស៊ី Manny Pacquiao។
ស្ដេចប្រដាល់នៅអាស៊ី Manny pacquiao បើទោះជាអាយុច្រើនបន្តិចក្ដី ប៉ុន្តែនៅតែល្អដដែល ដោយបានយកឈ្នះអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក Keith Thurman នេះ និងដណ្ដើមយកខ្សែក្រវាត់ WBA (super) welterweightបានសម្រេចដោយពិន្ទុមិនឯកច្ឆន្ទ(2ទល់នឹង1)។
ជាលទ្ធផលបន្ទាប់ពីការប្រកួតដំណើរការចប់ចុងចប់ដើម 12ទឹកពេញ ស្តេចប្រដាល់ហ្វីលីពីនបានយកឈ្នះកីឡាករអាមេរិកាំងដោយពិន្ទុមិនឯកច្ឆន្ទ ដោយចៅក្រម 1រូបឱ្យកីឡាករអាមេរិកឈ្នះ(114ទល់113) និងចៅក្រម 2រូបទៀតឱ្យអ្នកប្រដាល់ហ្វីលីពីនជាអ្នកឈ្នះ(115ទល់112 និង115ទល់112 ដូចគ្នា)៕