មនុស្សពេញវ័យអាចនឹងកើតមានអាការរមាស់គូទ ដែលបណ្ដាលមកពីបញ្ហាស្បែក និងការរលាក។ នៅពេលអ្នកកើតមានអាការប្រតិកម្មចាញ់ណាមួយនៅលើស្បែកនៅបរិវេណគូទ គឺវាមិនងាយនឹងបំបាត់ដោយភ្លាមៗនោះទេ ព្រោះមានបាក់តេរីជាច្រើនបានតោងជាប់នឹងស្បែកគូទរបស់អ្នក។ ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន សូមជម្រាបពីការបំបាត់អាការរមាស់នៅលើស្បែកគូទ ដោយចំណាយតិច និងមានប្រសិទ្ធភាពខ្ពស់ដូចខាងក្រោម។
វេជ្ជបណ្ឌិតជាច្រើននិយាយថា រមាស់គូទអាចកើតមានលើមនុស្សគ្រប់វ័យ មិនមែនមានចំពោះតែទារកនោះទេ។ ក្នុងករណីថ្ងៃណាមួយ លោកអ្នកភ្ញាក់ពីគេង ស្រាប់តែកើតមានអាការរមាស់គូទ អេះមិនបាត់ ឬដល់ថ្នាក់អេះចេញឈាម សូមកុំទាន់អាល់ភ័យ។ វាមិនមែនតែអ្នកតែឯងនោះទេ សមាជិកខ្លះនៃគ្រួសាររបស់អ្នក មិត្តភក្តិ និងមិត្តរួមការងាររបស់អ្នកក៏ប្រហែលជាធ្លាប់កើតអាការរមាស់គូទនេះដែរ តែគ្រាប់តែពួកគេមិននិយាយប្រាប់អ្នកតែប៉ុណ្ណោះ។ មានកត្តាជាច្រើនដែលអាចបង្កឱ្យកើតមានអាការរមាស់គូទនេះ ក្នុងនោះរួមមានជំងឺត្រអក ជំងឺរលាកស្បែករ៉ាំរ៉ៃ និងជំងឺឆ្លងប្រភេទមេរោគផ្សិតជាដើម។ ជំងឺរលាកទងសួតក៏អាចបណ្តាលឱ្យកើតមានអាការរមាស់លើស្បែកនេះផងដែរ។ ជំងឺកាមរោគក៏អាចបង្កឱ្យរមាស់គូទដូចគ្នា ព្រោះជំងឺនេះកើតលើប្រដាប់ភេទ ហើយវាឆ្លងរាលដាលជុំវិញតំបន់ឯកជនរហូតដល់គូទ។ ប្រសិនបើអ្នកជួបករណីដូចរៀបរាប់ខាងលើ អ្នកគួរចំណាយពេលទៅជួបវេជ្ជបណ្ឌិត ជាពិសេសប្រសិនបើកើតមានអាការរមាស់លើប្រដាប់ភេទ។ តែប្រសិនបើអ្នកមានអាការរមាស់ត្រឹមតែបរិវេណគូទ តែអេះមិនចេះបាត់រមាស ់ អ្នកអាចបំបាត់វាបានតាមវិធីងាយទាំង5យ៉ាងដូចខាងក្រោមនេះ។
1. ប្រទាលកន្ទុយក្រពើ
ប្រទាលនេះជាថ្នាំធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលអាការរមាស់គូទ។ ចូរលាបជាតិអន្ធិលៗរបស់វានៅលើតំបន់ដែលកំពុងរមាស់ប្រហែលជា10នាទី ទៅ15 នាទី រួចទើបលាងសម្អាតជាមួយទឹកស្អាតជាធម្មតា។ អនុវត្តពីរបីដងក្នុងមួយថ្ងៃ រហូតដល់ជាសះស្បើយជាការស្រេច។
2. ប្រេងដូង
ប្រេងដូងមានប្រសិទ្ធភាពខ្លាំងណាស់នៅពេលនិយាយដល់ការព្យាបាលអាការរមាស់គូទ មិនថារមាស់គូទដោយសារជំងឺត្រអក ជំងឺរលាកស្បែក ឬជំងឺផ្សិតនោះឡើយ។ លាបប្រេងដូងនៅលើតំបន់ដែលរមាស់ រួចម៉ាស្សាថ្នមៗរាល់ថ្ងៃ នោះនឹងឆាប់ជាសះស្បើយជាមិនខាន។ មួយវិញទៀត អ្នកក៏អាចយកប្រេងដូង លាយជាមួយនឹងប្រេង cinnamon បន្ទាប់មកលាបល្បាយនេះនៅលើតំបន់ដែលរមាស់នោះ ដើម្បីទប់ស្កាត់ការរីករាលដាល ឬការបន្តឆ្លងទៅកន្លែងផ្សេងទៀត។ បន្ថែមពីនេះទៅទៀត ប្រសិនបើជំងឺរមាស់ ឬរោគផ្សិតនេះ កើតមាននៅនឹងមាត់ សូមប្រើប្រេងដូងនេះ បៀម ឬខ្ពុរនៅក្នុងមាត់រយៈពេល 5នាទីទៅ10នាទីជាការស្រេច។
3. ទឹកឃ្មុំ
ទឹកឃ្មុំក៏មានប្រសិទ្ធភាពខ្ពស់ដូចជាប្រេងដូងដែរ។ លាបវានៅលើតំបន់ដែលរមាស់ផ្អាប់ទុកកន្លះម៉ោង រួចសឹមងូតទឹកសម្អាតខ្លួនប្រាណ។ទឹកឃ្មុំមានរាងស្អិតបន្តិច តែប្រសិនបើអ្នកមានប្រទាលកន្ទុយក្រពើ ឬប្រេងដូង គួរប្រើពួកវាជំនួសទឹកឃ្មុំ គឺស្រណុកចិត្តជាង។
4. ទឹកដោះគោជូរ
ទឹកដោះគោជូរ គឺមានផ្ទុកដោយសារធាតុ និងវីតាមីនជាច្រើន ដែលអាចជួយការពារ និងគ្រប់គ្រងអាការរមាស់នេះ មិនឱ្យរីករាលដាលទៅតំបន់ផ្សេងៗទៀត នៃស្បែករបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
វិធីទី1 ៖ សូមប្រើទឹកដោះគោជូរធម្មតា និងយកសំឡីផ្តិតជូតថ្មមៗនៅកន្លែងដែលកើតមានអាការរមាស់ រួចទុកចោលរយៈពេល 20នាទី ទៅ30នាទី ឬទុកចោលមួយយប់ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកស្អាតចេញវិញជាការស្រេច។ វិធីនេះ នឹងជួយព្យាបាល និងបំបាត់នូវភាពឈឺចាប់របស់អ្នកបានយ៉ាងល្អប្រសើរ។
វិធីទី2 ៖ សូមយកប្រេងដូងលាយជាមួយទឹកដោះគូជូរ លាបនៅលើកន្លែងដែលកើតមានអាការរមាស់ ឱ្យបាន3ដង ក្នុង1ថ្ងៃជាការស្រេច។
វិធីទី3 ៖ សូមយកទឹកក្តៅឧណ្ហៗជូត ឬសម្អាតនៅលើស្បែកដែលកំពុងរមាស់ជាមុនសិន បន្ទាប់មកអ្នកអាចធ្វើការជូតទឹកដោះជូរលាយជាមួយក្រូចឆ្មារ ហើយទុកពី10នាទីទៅ15នាទីជាការស្រេច។
5. ពិគ្រោះជាមួយគ្រូពេទ្យ
ក្នុងករណីដែលស្បែករបស់អ្នកនៅតែបន្ដរមាស់មិនឈប់ និងកើតអាការផ្សេងឡើងមកទៀតនោះ សូមងាកទៅពិគ្រោះជាមួយគ្រូពេទ្យស្បែកជាមុនសិន មុននឹងសាកល្បងប្រើប្រាស់ថ្នាំដោយខ្លួនឯង៕