
ថ្មីៗនេះនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Bentley បានបញ្ចេញឱ្យឃើញច្បាស់ពីរូបរាងផលិតផលពិសេសម៉ូដែលចុងក្រោយរបស់ខ្លួន សម្រាប់គម្រប់ខួប 100ឆ្នាំនោះហើយ គឺ Bentley Flying Spur(Limited Edition) ដែលនឹងចេញលក់យ៉ាងយូរបំផុតត្រឹមដើមឆ្នាំ2020។
រថយន្ត SUVs ដ៏ទំនើបនេះប្រើប្រព័ន្ធ AWD បំពាក់ដោយម៉ាស៊ីន W12 twin turbo ចំណុះ 6.2លីត្រ ផ្ដល់កម្លាំងបាន 626សេះ កម្លាំងស្ទុះជាន់ពី 0 ដល់100គ.ម/ម៉ចំណាយពេលត្រឹមតែ 3.7វិនាទីប៉ុណ្ណោះ។ រថយន្តនេះអាចរត់បានល្បឿនអតិបរមា គឺ 333គីឡូម៉ែត្រក្នុង 1ម៉ោង។
ចំណែកការរចនារូបរាងខាងក្នុងវិញ គឺប្រណីតខ្លាំងណាស់។ វាបំពាក់ដោយពូកកៅអីស្បែកទំនើបដ៏កម្រ មានកន្លែងបើកដំបូលបាន ប្រើបច្ចេកវិទ្យាទំនើបទាន់សម័យខុសពីរថយន្ត SUVs ដទៃ ពោលគឺជម្រើសដំបូងសម្រាប់វណ្ណៈអភិជនតែម្តង។ ចំពោះតម្លៃវិញមិនទាន់ដឹងច្បាស់នៅឡើយទេ៕
ចង់ដឹងច្បាស់ សូមទស្សនារូបរាង និងភាពប្រណីតពេញៗខាងក្រោមនេះ៖
