អ្នកជំនាញថតរូបម្នាក់បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកដែលគាត់បានថតដោយកាមេរ៉ា Fujifilm GFX 100 ដែលមានសមត្ថភាពចាប់យករូបព្រះចន្ទពេញវង់មូលក្រឡង់ឡើងច្បាស់ ដោយកាត់ចេញ (Crop) យកត្រឹមតែ 400px ប៉ុណ្ណោះ។
អ្នកជំនាញថតរូបខាងលើ បានបង្ហើបឱ្យដឹងថា ចំពោះបច្ចេកទេសចាប់រូបភាពបែបនោះ បូកផ្សំជាមួយនឹងឡេនស៍ 87mm (portrait lens) ឬឡេនស៍ Fujinon GF 110mm f/2 R WR LM lens at f/2 ដែលមានតម្លៃប្រមាណជា 2299ដុល្លារ។ លោកបន្ថែមថា មានកត្តាច្រើនទៀតដែលអាចឱ្យលោកអាចចាប់យករូបភាពបែបនោះបាន ដូចជា ត្រូវរង់ចាំដល់ពេលយប់នាថ្ងៃ15កើត (ព្រះចន្ទពេញបូណ៌មី) និងមិនប្រើពន្លឺអ្វីជំនួយទាំងអស់ និងការអត់ធ្មត់ផងដែរ។
គួរពិចារណាដែរថា Fujifilm GFX 100 មានដាក់លក់នៅតាមវេបសាយអនឡាយចាប់ពីតម្លៃ 1ម៉ឺនដុល្លារឡើង ដូច្នេះបើបូកតម្លៃរួមទាំងឡេនស៍ និងតួកាមេរ៉ាផង អ្នកនឹងដឹងជាមិនខានថា កម្រិតរបស់អ្នកថតនោះស្ថិតនៅក្នុងកម្រិតណា...មិនមែនអ្នកល្មមៗអាចធ្វើបាននោះទេ៕