ថ្មីៗនេះនៅលើគណនីផ្លូវការរបស់ Hypebeast បានបញ្ចេញផលិតផលកាសឥតខ្សែដាំពេជ្រ 1,000គ្រាប់ជុំវិញមកផ្សព្វផ្សាយលើវេបសាយផ្លូវការរបស់ខ្លួន ដោយដាក់លក់ចំនួនតែ 25គូ(ឆ្វេង-ស្ដាំ)ប៉ុណ្ណោះ។
កាស AirPods ដាំពេជ្រនេះត្រូវបានរចនាឡើងដោយអ្នកជំនាញម្នាក់ឈ្មោះ Ian Delucca។ កាសនេះផងដែរ មិនត្រូវបានទម្លាយឱ្យដឹងថា មានប្រភពមកពីប្រទេសណាជាអ្នកផលិតនោះទេ ប៉ុន្តែបើចង់កុម្ម៉ង់ទិញ ទាល់តែទាក់ទងផ្ទាល់ទៅគណនី IG, Facebook ផ្លូវការរបស់ Hyperbeast តែម្តង។
សូមទស្សនារូបរាងកាសដាំពេជ្រខាងក្រោមនេះ៖