Nokia 9 PureView ដែលមានកាមេរ៉ាក្រោយដល់ទៅ 5គ្រាប់បានប្រកាសចេញលក់លើទីផ្សារកាលពីពេលថ្មីៗនេះ ត្រូវបានក្រុមហ៊ុនយកមកដាក់លក់បញ្ចុះតម្លៃជាងពាក់កណ្ដាលឯណោះ។ ក្រៅពីនោះក៏មានម៉ូដែលផ្សេងទៀតដែរ ដូចជា Nokia 8.1, Nokia 7.1, និង Nokia 6.1។
នៅលើទីផ្សារប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស Nokia បានលក់បញ្ចុះតម្លៃចាប់ពីតម្លៃ 595ដុល្លារមកនៅត្រឹម 500ដុល្លារសម្រាប់ជម្រើសមេម៉ូរី 128GB និង RAM 6GB។ ចំណែកក្នុងទីផ្សារអាមេរិក លក់បញ្ចុះតម្លៃដល់ទៅ 200ដុល្លារ ពោលគឺពី 699ដុល្លារ មកនៅត្រឹម 499ដុល្លារដូចគ្នា។
Nokia បានអះអាងដែរថា Setup នៃកាមេរ៉ាទាំង 5គ្រាប់ រួមនឹងកាមេរ៉ាវាស់ជម្រៅនេះ អាចបង្កើតរូបភាព Bokeh កាន់តែដូចធម្មជាតិ ហើយអ្នកប្រើប្រាស់ក៏អាចកែសម្រួលកម្រិតព្រាលលើរូបភាពដែលថតហើយបានផងដែរ។ សមត្ថភាពថតវីដេអូមិនសូវអស្ចារ្យប៉ុន្មាននោះទេ ដោយអាចថតវីដេអូកម្រិត 4K ត្រឹមល្បឿន 30ប្លង់/វិនាទី។
លក្ខណសម្បត្តិផ្សេងទៀតរបស់ Nokia 9 PureView មានដូចខាងក្រោម ៖ អេក្រង់ទំហំ 6អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត 1440 x 2880ភិកសែល ប្រើបន្ទះឈីប Snapdragon 845, RAM ទំហំ 6GB និងអង្គផ្ទុក 128GB កាមេរ៉ាមុខកម្រិត 20MP ធន់នឹងទឹកកម្រិត IP67 មានមុខងារស្គែនមុខ និងទ្រនាប់ស្គែនបង្កប់លើអេក្រង់ ថ្មទំហំ 3320mAh ប្រើប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ជំនាន់ចុងក្រោយបង្អស់៕