កាលពីពេលកន្លងទៅនេះ ស្ថាប័ន ONE Championship បានប្រកាសអំពីការបើកកម្មវិធីប្រកួតមួយរបស់ខ្លួន គឺព្រឹត្តិការណ៍ ONE: DREAMS OF GOLD ដែលនឹងធ្វើឡើងនៅប្រទេសថៃ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះហើយ។
ជាមួយគ្នានេះដែរ គេមានឃើញគូប្រកួតទាំងអស់សរុបចំនូន 14គូ ដែលក្នុងនោះមានកីឡាករកម្ពុជាម្នាក់ផងដែរ គឺកីឡាករ ចាន់ រតនា ត្រូវបានស្ថាប័ន ONE Championship ផ្គូផ្គងឱ្យឡើងសង្វៀនសាជាថ្មីដោយត្រូវជួបជាមួយនឹងកីឡាករសញ្ជាតិគុយបា Gustavo ”El Gladiador” Balart ដែលជាកីឡាករជម្រើសជាតិផ្នែកបោកចំបាប់ ហើយក៏ជាម្ចាស់មេដាយមាសនៅកីឡាប្រចាំទ្វីបរបស់គេទៀតផង។
គួរបញ្ជា្កក់ផងដែរថា កីឡាករ ចាន់ រតនា របស់កម្ពុជារូបនេះ 2ប្រកួតចុងក្រោយរបស់គេ សុទ្ធតែផ្តួលដៃគូឱ្យសន្លប់នៅទឹកទី2 ទាំងអស់៕