នៅទីបំផុតក្តីបំណងរបស់យុវជននិស្សិតមួយក្រុមបានធ្វើឡើងដល់គោលដៅដោយព្យាយាមរកជំនួយជួយដល់កុមារតូចៗជាសិស្សក្រីក្រនាខេត្តព្រៃវែងស្រុកកំណើតតារាសម្តែង គន់ រៀមរតនៈ ហៅចែរ៉ូហ្សា។ គោលដៅនេះបានធ្វើឡើងកាលពីម្សិលមិញនេះនាស្រុករបស់លោក រតនៈ ទោះបីហត់នឿយតែភាពមានទឹកចិត្តបានផ្តាច់ចោលត្រឡប់មកតែស្នាមញញឹម។
ពិធីប្រគល់អំណោយជាសម្ភារៈសិក្សានេះបានរៀបចំឡើងនៅភូមិកំព្រៅ ឃុំព្រៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ហើយតំបន់នោះក៏ជាវត្តនិងស្រុកកំណើតព្រះភិក្ខុងួន សោម កវីនិពន្ឋប្រលោម លោករឿងទុំទាវ និងទឹករាំផ្ការាំនិងប្រលោមលោកជាច្រើនទៀត។ តាមរយៈសកម្មភាពមនុស្សធម៌ចេះចែករំលែកនេះហើយបានបង្កឱ្យតារាសម្តែងចែរូហ្សាមានការកក់ក្តៅពេលឃើញយុវជនចេះធ្វើអំណោយទៀតតាមភូមិស្រុកឆ្ងាយៗ និងចេះរកគំនិតគិតដល់អ្នកក្សត់ខ្សោយជាហូរហែរ។
ចែរ៉ូហ្សាបានឱ្យដឹងថាការណ៏ពិតយុវជនមួយក្រុមមានលោក អ៊ឹង គួងម៉េង ដែលជាសិល្បករផ្នែកសៀកហើយត្រូវជាសាច់ញាត់លោកគ្រូសៀកសូឡូដែរបានសួរនាំចង់យកអំណោយចែកដល់កុមារនៅស្រុកលោកយូរហើយតែទីបំផុតបានដល់គោលដៅ។ លោក អ៊ឹង គួងម៉េង និងក្រុមការងារមិនមែនទើបតែបង្កើតរូបភាពបែបនេះទេពោលគាត់និងសមាជិក៧ទៅ៨រូបផ្សេងទៀតបានចូលរួមសកម្មភាពមនុស្សធម៌បែបនេះយូរមកហើយ។ បើទោះជាពួកគាត់មិនមានទ្រព្យធនច្រើនតែប្រឹងស្វះស្វែងរកគេបន្តជួយសហការនេះពិតជាទឹកចិត្តល្អនិងទំពាំងស្នងឬស្សីមួយដ៍គម្រូហើយក៏ជាមុខមាត់មួយពេលដែលសម្រាប់កំណើតរបស់លោកនាខេត្តព្រៃវែងដែលប្អូនបានស្គាល់៕