ការចាប់ឆ្នោតរើសពូល World Cup បានធ្វើឡើងកាលពីល្ងាចថ្ងៃម្សិលមិញ ដោយមានប្រទេសជាសមាជិក និងក្រុមចំនួន40 មកពីទ្វីបអាស៊ីបានចូលរួម ដោយចែកចេញជា 8ពូល។
ជាលទ្ធផល អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ពូល G គឺជាពូលដែលប្រមូលផ្ដុំទៅដោយប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ានដែលរួមមាន វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអារ៉ាប់រួម ដែលត្រូវបានគេចាត់ទុកថា ជាពូលដែលងាយស្រួលជាងគេ។
ចំណែកកម្ពុជាវិញ គឺស្ថិតនៅក្នុងពូល C ជាពូលដែលគេគ្រប់គ្នាគិតថា ជាពូលពិបាកជាងគេ ដោយសារតែប្រមូលផ្តុំទៅដោយក្រុមកំពូលៗប្រចាំទ្វីបអាស៊ី ដែលមានដូចជា អ៊ឺរ៉ង់ អ៊ឺរ៉ាក់ បារ៉ែន និងហុងកុង៕