អតីតខ្សែប្រយុទ្ធ AC Milan លោក Keisuke Honda បានត្រឡប់ទៅចុះកិច្ចសន្យារួមរស់ជាមួយនឹងក្លិបចាស់របស់គេ VVV-Venlo វិញហើយ កាលពីដើមសប្តាហ៍កន្លងទៅនេះ។
ជាមួយនឹងការបង្ហោះរបស់អតីតក្លឹបរបស់ខ្លួនមួយនេះ សាមីខ្លួន Honda ក៏បានបង្ហោះសារមួយចំនួនផងដែរ។ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា រូបគេបានត្រឡប់មកវិញហើយ អមជាមួយរូបភាពនៅឯក្លិប VVV-Venlo ទៀតផង។
គួរជម្រាបឱ្យដឹងដែរថា Keisuke Honda ធ្លាប់លេងឱ្យក្លិប VVV-Venlo របស់ហូឡង់ នេះកាលពីឆ្នាំ2007 ដល់ឆ្នាំ2009 ដោយបង្ហាញខ្លួនបាន 68ប្រកួត និងរកគ្រាប់បាល់បាន 24គ្រាប់៕