មនុស្សគ្រប់រូបស្ទើរតែគ្មានអ្នកណាម្នាក់ហារមាត់និយាយប្រកែកដាច់អហង្ការមិនព្រមទទួលយកក្ដីសុខស្រួលពីចំណងមត្រីភាពនៃគូស្នេហានោះទេ។ ជាមួយនឹងភាពរីករាយពីតម្រេកតណ្ហានេះ តើលោកអ្នកបានជ្រាបពីអត្ថប្រយោជន៍បន្ថែមអ្វីខ្លះ ដែលទទួលបានពីសុខភាពផ្លូវភេទ? បើចង់ដឹង សូមអានអត្ថបទដែលបង្ហាញពីភាពល្អប្រសើរនៃសម្ពន្ធមេត្រីភាពដូចខាងក្រោមនេះ។
1. ជួយអ្នកឱ្យបានដឹងពីសុខភាពភ្នែក : អ្នកជំនាញការខាងផ្នែកសុខភាពផ្លូវ-ភេទម្នាក់នៅមន្ទីរពេទ្យ Spire Liverpoo បានប្រាប់ឱ្យដឹងថា ការរួមភេទអាចជួយបន្ធូរសាច់ដុំ និងធ្វើឱ្យធូរស្រាលភាពតឹងសាច់ដុំនៅក,ស្មា ក៏ដូចជាសាច់ដុំដទៃទៀតនៅលើសរីរាង្គដែលមានដូចជា សាច់ដុំនៅភ្នែកក៏ត្រូវការបានសម្រាក។ អាស្រ័យហេតុនេះ ប្រសិនបើកម្រិតមើលឃើញរបស់លោកអ្នកហាក់មានអាការព្រិល ស្រវាំង ក្រោយពេលធ្វើការរួមភេទនោះ មានន័យថា វាមានតម្លៃប្រហាក់ប្រហែលទៅនឹងមេរៀន ឬសញ្ញាមួយដែលអាចឱ្យអ្នកបានដឹងពីសុខភាពនៃចក្ខុប្រសាទរបស់អ្នក។
2. ជួយអ្នកប្រឆាំងតបនឹងជំងឺបេះដូង : ការរួមភេទមានឥទ្ធិពលយ៉ាងធំមួយចំពោះបេះដូងរបស់លោកអ្នក។ រឿងនេះត្រូវបានគេរំឭកជាញឹកញ៉យនៅក្នុងបណ្តាសិក្សាស្រាវជ្រាវផ្សេងៗពីគ្នា។ ផ្អែកតាមការស្រាវជ្រាវមួយរបស់មហាវិទ្យាល័យ Gueen នៅ Belfastកាលពីពេលកន្លងទៅបានបង្ហាញថា ការរួមភេទ3ដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយពាក់កណ្តាលនៃគ្រោះថ្នាក់ដែលបណ្តាលមកពីការវាយប្រហាររបស់ជំងឺបេះដូង ឬឈាមកកនៅក្នុងខួរក្បាល។ ដោយឡែកការស្រាវជ្រាវមួយផ្សេងទៀតនៅអុីស្រាអែលក៏បានឱ្យដឹងដែរថាចំពោះស្ត្រីប្រសិនបើសម្រេចដល់ចំណុចកំពូល2ដងក្នុងមួយសប្តាហ៍ នោះលទ្ធភាពនៃការកើតជំងឺបេះដូងអាចមានតិចជាងដល់ទៅ30% ធៀបនឹងអ្នកមិនចូលចិត្តការរួមភេទ ឬមិនសម្រេចបានភាពស្រណុកសុខស្រួល។ ពេលស្ត្រីមានអារម្មណ៍នឿយណាយជាមួយសិច នោះវាអាចប្រឈមជាមួយគ្រោះថ្នាក់នៃការកើតជំងឺបេះដូង។បើតាមលោកវេជ្ជបណ្ឌិតប្រឹក្សាជំនាញផ្នែកបេះដូងនៅមន្ទីរពេទ្យ London Bridge និងជានាយករបស់សមាគមប្រឹក្សាផ្លូវភេទបានឱ្យដឹងថា ប្រសិនបើអ្នកមានអាយុលើសពី50ឆ្នាំ និងលើសទម្ងន់ ភាពប្រឈមជាមួយគ្រោះថ្នាក់នៃជំងឺបេះដូងនឹងឈានមកដល់ បើទោះជាលោកអ្នកបានចំណាយពេលទៅលើការហាត់ប្រាណក៏ដោយ។ បណ្តាបញ្ហានានាក្រៅរង្វង់អាពាហ៍ពិពាហ៍ ក៏អាចធ្វើឱ្យមានកំណើនគ្រោះថ្នាក់នៃជំងឺបេះដូងផងដែរ។
3. ជួយឆ្អឹងរបស់អ្នកឱ្យរឹងមាំ : ផ្អែកតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានចង្អុលបង្ហាញថា ស្ត្រីនៅដំណាក់កាលអស់រដូវ ហើយតែងមានការរួមភេទរាល់សប្តាហ៍នោះ កម្រិតអ័រម៉ូនផ្លូវភេទនឹងខ្ពស់ជាងទ្វេដងធៀបនឹងស្ត្រីផ្សេងដែលមិនធ្វើដូច្នេះ ខណៈដែលប្រភេទអ័រម៉ូននេះមានឥទ្ធិពលយ៉ាងប្រសើរទៅដល់ឆ្អឹង ជាពិសេសអាចបញ្ចៀសភាពគ្រោះថ្នាក់នៃជំងឺឆ្អឹងស្ពោត។
4. ធ្វើឱ្យមានលទ្ធភាពក្នុងការបង្កើតកូន : ស្ត្រីគ្រប់រូបតែងតែសួរថា ប្រវែងរបស់អវយវៈភេទរបស់បុរសមានឥទ្ធិពលទៅដល់លទ្ធភាពបង្កើតកូនឬទេ? ចម្លើយដ៏ល្អប្រសើរនោះគឺ “ទេ”។ វេជ្ជបណ្ឌិត Arun Ghosh បានឱ្យដឹងថា ផ្ទុយពីកង្វល់ខាងលើ បរិមាណនៃការរួមភេទ ដែលលោកអ្នកមានគឺសំខាន់ណាស់។នេះមានន័យថា ប្រសិនបើលោកអ្នកកាន់តែចូលចិត្តការរួមភេទ មេជីវិតរបស់លោកអ្នកក៏កាន់តែល្អ ហើយលទ្ធភាពបង្កើតកូនរបស់អ្នកនឹងកាន់តែល្អឡើងដែរ។
5. មានលទ្ធភាពទប់ស្កាត់មហារីកក្រពេញប្រូស្តាត : ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Nottingham បានរកឃើញថា បុរសមានជីវភាពផ្លូវភេទជាប្រចាំនៅក្នុងវ័យ50ឆ្នាំ គឺមានអត្រានៃការប្រឈមនឹងការកើតមហារីកក្រពេញប្រូស្តាតតិចជាង។ ទំនាក់ទំនងនេះត្រូវបានលើកឡើងក្រោយការស្រាវជ្រាវមួយចង្អុលបង្ហាញថា អ្នកបួសតែងមានគ្រោះថ្នាក់កើតជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់ជាងមនុស្សធម្មតា។
6. ជួយអ្នកញៀនបារីឱ្យបោះបង់បារីយ៉ាងឆាប់រហ័ស : អ្នកអាចនឹងភ្ញាក់ផ្អើលពេលដឹងថានេះជាវិធីដ៏សាមញ្ញ ដើម្បីឱ្យវីរៈ-បុរសលើគ្រែរបស់អ្នកបោះបង់ទម្លាប់ជក់បារីបានយ៉ាងមានប្រសិទ្ធភាព។ សួរថា ម៉េចបានការរួមភេទអាចជួយឱ្យបុរស ដែលនិយមជក់បារីបោះបង់បារីបានលឿនរហ័សទាន់ចិត្តនោះ គឺថាបែបនេះ អ្នកអាចរំឮកគេថាបារីអាចធ្វើឱ្យ “អាច្រម៉ក់” របស់គេកាន់តែស្វិតទៅ និងអាចបង្កជាជំងឺអសមត្ថភាពផ្លូវភេទបាន។ ត្រឹមតែពាក្យប៉ុន្មានម៉ាត់នេះ គេនឹងយកចិត្តទុកដាក់លើការបោះបង់បារីទៅហើយ។ ក្រៅពីនេះការជក់បារីក៏ត្រូវបានចាត់ទុកថា ជាមូលហេតុបង្កជាអាការច្របូកច្របល់ចំពោះភាពឡើងរឹងនៃអង្គជាតិ ព្រោះវាធ្វើឱ្យក្រិនរឹងសរសៃឈាម និងរារាំងចរាចរឈាមល្អផងដែរ។ ការស្រាវជ្រាវលើបុរសជនជាតិចិនចំនួន7.000នាក់ ត្រូវបានប្រកាសលើទស្សនាវដ្តីរោគរាតត្បាតអាមេរិក ដោយបង្ហាញថា ប្រសិនបើអ្នកជក់បារីច្រើនលើសពី10-20ដើមក្នុងមួយថ្ងៃ នោះគ្រោះថ្នាក់នៃការខ្វិនលិង្គ (លិង្គងាប់) នឹងមានអត្រាខ្ពស់បំផុត៕