នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ នេះ តារាសម្ដែងស្រីល្បីឈ្មោះ សារ៉ាយ សក្ខណា ទើបតែវិលមកកាន់ប្រទេសកម្ពុជាវិញ ក៏បង្ហាញវត្តមានកាត់ខ្សែបូហាងតែគុជថ្មីតែម្ដង ដែលមុខជំនួញរកស៊ីត្រូវប្លង់នេះ អ្នកបានប្រកាសថា ចំណាយដើមទុនអស់ជាងម៉ឺនៗដុល្លារ ហើយប្រគល់ឱ្យប្អូនប្រុសជាអ្នកគ្រប់គ្រង និងមើលការខុសត្រូវទាំងស្រុងតែម្ដង។
តារាសម្ដែងអ្នកនាង សារ៉ាយ សក្ខណា ប្រកាសបើកហាងតែគុជយីហោ Tea Time សាខាទី២ ក៏បានធ្វើឱ្យម្នាក់ៗកោតសរសើរយ៉ាងខ្លាំងថា តារាស្រីរូបនេះរស់នៅអាមេរិកសោះ ប៉ុន្តែជោគជ័យមុខជំនួញមួយបន្ថែមពីលើហាងថែរក្សាសម្រស់ដល់ម្លឹង។ យ៉ាងណាមិញនៅពីក្រោយជោគជ័យរបស់នាង ការពិតគឺមានបុរសវ័យក្មេងម្នាក់ ដែលមិនមែនជាសាច់ឈាមជាអ្នកនៅពីក្រោយប៉ុណ្ណោះ។
លោក សារ៉ាយ វាសនា ប្អូនបង្កើតរបស់អ្នកនាងសារ៉ាយ សក្ខណា ដែលជាអ្នកមើលខុសត្រូវហាងតែគុជជំនួសអ្នកនាង សារ៉ាយ សក្ខណា រហូតមក បានអះអាងថា បងស្រីរបស់ខ្លួនអាចពង្រីកហាងតែគុជដល់ទៅ២តែក្នុងរយៈពេលមួយខ្លី ការពិតមិនមែនដោយសារតែលោក និងម្ដាយគឺជាអ្នកជំនួសដៃជើងតាក្នុងគ្រួសារប៉ុណ្ណោះ។ ប៉ុន្តែដៃគូវិនិយោគដ៍ខ្លាំងរបស់លោកម្នាក់ទៀត គឺលោក Staven ដែលជាអ្នកបង្កើតប្រេន Tea Time និងជាអ្នកបង្កើតរសជាតិភេសជ្ជៈដោយផ្ទាល់ គឺជាអ្នកនៅពីក្រោយ។ លោកថាខ្លួនគឺជាអ្នកជួយមើលខុសត្រូវខណៈបងស្រីជាអ្នកបោះទុន ចំណែកក្បាលម៉ាស៊ីនៃមុខជំនួញដ៏ធំមួយនេះ គឺលោក Staven ឯណោះទេ ព្រោះលោកឯកទេស និងជាអ្នកជំនាញ និងជាអ្នកជោគជ័យលើប្រេនកាហ្វេ Tea Time នៅបាត់ដំបងចំនួន២សាខា និងច្រើនឆ្នាំមកហើយ។
លោក សារ៉ាយ វាសនា បន្តថា បងស្រីរបស់ខ្លួនមិនខុសពីទិញប្រេនឆាយពីលោក Staven នោះទេ ប៉ុន្តែបន្ថែមពីការទិញប្រេនឆាយ លោក Staven ក៏ជួយខ្នះខ្នែងដុតដៃដុតជើង យ៉ាងពេញទំហឹងផងដែរ ទើបធ្វើឱ្យអ្នកនាង សារ៉ាយ សក្ខណា មានឱកាសពង្រីកហាងកាហ្វេដល់ទៅ២សាខាធំៗ គឺមួយនៅក្រោយផ្សារទួលគោកក្នុងហាងកែសម្ផស្សហ្ស៊ីណូ របស់អ្នកនាងស្រាប់ និងមួយនៅម្ដុំសន្ធរម៉ុក ទល់មុខសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ បានជំហរដ៏ធំមួយនេះ បងស្រីរបស់លោក គម្រោងនឹងបើកសាខាបន្តបន្ទាប់ក្នុងពេលដ៍ខ្លីផង ដោយសារតែអាជីវកម្មនេះទទួលបានការគាំទ្រខ្លាំង៕