នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩ នេះ គេស្រាប់តែឃើញតារាសម្តែងស្រអែមស្រស់ សារ៉ាយ សក្ខណា បង្ហាញវត្តមានវិលត្រឡប់ពីទឹកដីសហរដ្ឋអាមេរិក និងបានចុះមកមើលការខុសត្រូវលើមុខរបររកស៊ីមួយទៀតក្នុងស្រុកខ្មែរ ដោយដំណើរលើកនេះអ្នកនាងប្រកាសថាច្រើនខែ។
អ្នកនាងសក្ខណា ដែលជាតារាស្រីនៅតែមានប្រជាប្រិយភាពនោះ ស្រាប់តែបង្កើតហាងតែគុជថ្មីមួយនាកណ្តាលក្នុងចំកន្លែងអ៊ូរអរក្បែរសាលារៀនរំពឹងថា កាក់កបតទៅទៀត។ ហាងតែគុជនោះមានឈ្មោះថា« TeaTime »ដែលនាងសម្រេចបើកឡើងដើម្បីឱ្យប្អូនប្រុសទាំង២របស់នាងមើលការខុសត្រូវនៅពេលនាងមិននូវស្រុកឬទុកមុខរបរឱ្យប្អូនៗរកស៊ីតែម្ដង។ ក្នុងឱកាសបើកនេះ អ្នកនាងមានហ្វ្រីកាហ្វេ១០០កែវហើយថ្ងៃបន្តបន្ទាប់មានផែនការថ្មីៗទៀត។ ទីតាំងស្ថិតៅតាមបណ្តោយផ្លូវផ្សារគីឡូលេខ៤ក្រោយវិទ្យាល័យសន្ឋរមុខដែលជាទីប្រជុំជន។ ចំពោះសិល្បៈវិញមកដល់គេហៅថតរឿងថ្មីហើយនាងទើបតែបញ្ចប់ការងារថតសម្អាងការមួយចំនួន និងអរគុណបងប្អូនទាំងអស់ដែលគាំទ្រនៅតែចង់ឱ្យនាងប្រឡូកសិល្បៈដូចដើមនាងនៅតែទទួលបើនៅត្រូវការ។
គួរបញ្ជាក់ផងដែរថា ហាងដែលបានទិញសិទ្ធអាជវកម្មមួយនេះ ត្រូវបានគេដឹងថា អ្នកនាង សារ៉ាយ សក្ខណា ចំណាយដើមទុនខ្ទង់ម៉ឺនៗដុល្លារក្នុងការទិញសម្ភារៈហាង និងជួលជុលហាងឡើងវិញ ដើម្បីឱ្យកាន់តែមានសោភណ្ឌភាពស្អាតហើយទាក់ទាញ។ អ្នកនាងថា នេះជាសាខាហាងទី ២ ហើយនៅរាជធានីភ្នំពេញ និងមានពីរសាខាទៀតនៅខេត្តបាត់ដំបងដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំង៕