កាលឆ្នាំ2018 ក្រុមហ៊ុន Google និង Apple បានបញ្ចេញមុខងារជាច្រើនរចនាឡើងជួយឱ្យអ្នកប្រើប្រាស់ដឹងពីចំនួនពេលវេលាដែលពួកគេកំពុងចំណាយលើស្មាតហ្វូន។ Google មាន Digital Wellbeing ខណៈ Apple មាន Screen Time។ ចំណែក YouTube មានមុខងារមួយហៅថា Take a Break ដែលនឹងធ្វើការជូនដំណឹង និងបង្អាក់ការមើលវីដេអូ ក្រោយដល់ចំនួនពេលវេលាដែលបានកំណត់។
អ្នកត្រូវការបើកដំណើរការមុខងារនេះសិនក្នុងកម្មវិធីទូរសព្ទ គ្រាន់តែបើកកម្មវិធី YouTube > ចុចលើរូប Profile ម្ចាស់គណនី > Time watched > Remind me to take a break ។
ពេលបើកមុខងារនេះ នឹងមានផ្ទាំងបង្ហាញមួយ កំណត់រយៈពេលចង់ឱ្យជូនដំណឹង(ដូចរូបភាពខាងក្រោម)៖