មុនគឺជាមេបញ្ហាដែលនាំមកតែភាពអាក្រក់មកឱ្យស្បែក ធ្វើឱ្យជំនឿចិត្តរបស់យើងត្រូវបាត់បង់។ មុនអាចបន្សល់ទុកនូវស្នាមដែលធ្វើឱ្យមើលទៅមានតែភាពសោកសៅ។ វិធីនៃការកម្ចាត់ចោលស្នាមអស់ទាំងនោះគឺនៅមាន ហើយ ឡារ៉ែន នឹងយកវាមកបង្ហាញជូនមិត្តអ្នកអានទាំងអស់នៅក្នុងអត្ថបទខាងក្រោមនេះ។
កំណត់ការត្រូវកម្តៅថ្ងៃ : មួយក្នុងចំណោមរឿងសំខាន់បំផុតដែលអ្នកត្រូវតែយកចិត្តទុកដាក់គឺ ការប៉ះពាល់ដោយកម្តៅថ្ងៃ។ នៅពេលដែលស្បែករបស់អ្នកទទួលរងការប៉ះពាល់ជាមួយកម្តៅថ្ងៃកាន់តែតិច ឱកាសនៃការធ្វើឱ្យស្ថានភាពស្បែកបានល្អប្រសើរឡើងក៏មានកាន់តែច្រើន ដូច្នេះនៅក្នុងអំឡុងពេលកើតមុន និងពេលមុនទើបតែជាថ្មីៗ អ្នកត្រូវតែព្យាយាមនៅក្នុងម្លប់ឱ្យបានច្រើនបំផុត ដើម្បីឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។
ប្រើទឹកក្រូចឆ្មារ : ដោយសារតែក្រូចឆ្មារជាឱសថធម្មជាតិមួយប្រភេទដែលប្រើសម្រាប់ជួយឱ្យស្បែកស វាបានក្លាយជារឿងដែលងាយយល់បំផុត ថាហេតុអីបានជាមនុស្សជាច្រើនត្រូវបានណែនាំឱ្យប្រើវា ដើម្បីព្យាបាលស្នាមដែលកើតមានក្រោយកើតមុន។ ទឹកក្រូចឆ្មារមានវីតាមីន C ដែលអាចជួយបង្កើតខូឡាជែន ដែលជាសារធាតុផ្សំដ៏សំខាន់បំផុតសម្រាប់ស្បែករបស់មនុស្សយើងឡើងវិញ។
ទឹកឃ្មុំ : មិនថាអ្នកជឿ ឬមិនជឿនោះទេ ប៉ុន្តែទឹកឃ្មុំពិតជាមានប្រយោជន៍ណាស់ក្នុងការយកមកព្យាបាលស្នាមដែលកើតមានក្រោយកើតមុន។ ក្រៅពីទឹកឃ្មុំ អ្នកត្រូវបន្ថែមទឹក និងថ្នាំអាស្ពេរីនបនិ្តច ដើម្បីបញ្ឈប់ស្នាមអស់ទាំងនោះ។
ប្រទាលកន្ទុយក្រពើ : អ្នកនឹងបានទទួលលទ្ធផលស្រដៀងគ្នាទៅនឹងទឹកឃ្មុំ និងក្រូចឆ្មារដែរប្រសិនបើអ្នកប្រើប្រទាលកន្ទុយក្រពើ។ យើងសូមណែនាំឱសថធម្មជាតិមួយប្រភេទនេះ ព្រោះថា វាក៏អាចផ្តល់ឱ្យអ្នកនូវស្បែកដែលរលោង និងជួយព្យាបាលស្បែកផងដែរ។
ប្រេងអូលីវ : ត្រូវនិយាយពាក្យថាអរគុណចំពោះប្រេងអូលីវ ទឹកក្តៅឧណ្ហៗ និងកន្សែងស្អាតហើយដែលបានជួយ ព្រោះដោយសារតែវត្ថុទាំងអស់នេះហើយដែលធ្វើឱ្យស្នាមរលាយទៅបាត់ដោយជោគជ័យ។
ដំឡូងបារាំងឆៅ : សារធាតុផ្សំដែលមាននៅក្នុងដំឡូងបារាំងឆៅ គឺជាសារធាតុផ្សំយ៉ាងពិសេសក្នុងការជួយកម្ចាត់ស្នាម ដោយប្រើរយៈពេលត្រឹមតែ3-4ថ្ងៃប៉ុណ្ណោះ។ គ្រាន់តែយកមកត្រដុសនៅត្រង់កន្លែងណាដែលមានស្នាមជាការស្រេច។
ប៉េងប៉ោះស្រស់ : ប៉េងប៉ោះស្រស់ក៏អាចជួយកម្ចាត់ស្នាមបានយ៉ាងជោគជ័យផងដែរ ដោយយកសាច់ប៉េងប៉ោះមកលាបលើផ្ទៃមុខ ហើយសម្អាតចេញវិញដោយទឹកស្អាតជាការស្រេច។សាកល្បងវិធីអស់ទាំងនេះ លទ្ធផលនឹងបង្ហាញចេញមកយ៉ាងឆាប់រហ័ស មិនដល់មួយសប្តាហ៍ទេ ស្នាមនឹងត្រូវបានកម្ចាត់ចោលជាមិនខាន៕