សមាធិ​ ជា​វិធីសាស្ត្រ​អប់រំ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ការសិក្សា​ និង​ស្មារតី​របស់​កុមារ​

សមាធិ​ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ដែល​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ ដើម្បី​ជួយ​ឱ្យ​សិស្ស​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ល្អ​ទាំង​ចំណេះដឹង​ និង​អារម្មណ៍​ ព្រោះ​បច្ចុប្បន្ន​នេះ​ក្រៅពី​ការអប់រំ​ឱ្យ​មនុស្ស​មានចំណេះ​ជំនាញ​ច្បាស់លាស់​ហើយ​ ពិភពលោក​ក៏​រក​ឃើញ​ផង​ដែរ​ថា​ មនុស្ស​ត្រូវការ​សុភមង្គល​ និង​ភាព​ស្ងប់​សុខ​ទើប​អាច​រស់នៅ​បាន​កាន់តែ​ប្រសើរ​។

លោក​ តែ​ ឡាយ​ ប្រធាន​នាយកដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​បាន​លើកឡើង​ថា​ យើង​ដឹង​ហើយ​ថា​ ក្នុង​ការ​អភិវឌ្ឍ​បុគ្គល​ម្នា​ក់ៗ​ឱ្យ​ក្លាយជា​មនុស្ស​ពេញលេញ​ យើង​ត្រូវការ​កម្មវិធី​សិក្សា​ល្អ​ៗ ដែល​ក្នុង​នោះ​បើ​តាម​ក្រសួង​អប់រំ​របស់​យើង​ គឺ​ផ្តោត​សំខាន់​លើ​វិជ្ជា​សម្បទា​ បំណិន​សម្បទា​ និង​ចរិត​សម្បទា​។ ហេតុនេះ​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ផ្លូវចិត្ត​ (Mindfulness​ In​ School​ Program​-MISP​) ដែល​យើង​ដាក់បញ្ចូល​ទៅ​ក្នុង​ការសិក្សា​ គឺ​ស្រប​ទៅ​នឹង​ការ​បណ្តុះបណ្តាល​ផ្នែក​បំណិន​សម្បទា​ ដើម្បី​អភិវឌ្ឍ​កុមារ​ឱ្យ​ក្លាយជា​មនុស្ស​ដែល​មាន​សុខភាព​ផ្នែក​ផ្លូវចិត្ត​ល្អ​។ ជាក់ស្តែង​ដូច​យើង​បាន​ឃើញ​ហើយ​ថា​ យុវជន​សម័យ​បច្ចុប្បន្ន​នេះ​បាន​រីក​លូតលាស់​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​បច្ចេកវិទ្យា​ ដែល​ពេលខ្លះ​គាត់​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។ កម្មវិធី​ដែល​យើង​រៀបចំឡើង​នេះ​មាន​គោលបំណង​សំខាន់​ក្នុង​ការ​ជួយ​សិស្សានុសិស្ស​ឱ្យ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​ មាន​ការ​ផ្ចង់​អារម្មណ៍​ (focus​) និង​កាត់បន្ថយ​ភាព​តានតឹង​បាន​កាន់តែ​ប្រសើរ​តាមរយៈ​ការ​ធ្វើស​មា​ធិ​។

លោក​ តែ​ ឡាយ​ បាន​មានប្រសាសន៍​ថា​៖ “កម្មវិធី​អប់រំ​ផ្លូវចិត្ត​នេះ​ នឹង​ធ្វើ​ឱ្យ​បញ្ញា​ស្មារតី​របស់​សិស្ស​អាច​អភិវឌ្ឍ​បាន​កាន់តែ​ល្អ​ ហើយ​នៅពេល​សុខភាព​ផ្លូវចិត្ត​ ឬបញ្ញា​ស្មារតី​ល្អ​ នោះ​ពួកគេ​ក៏អាច​ទទួលយក​ការអប់រំ​បាន​ល្អ​ផង​ដែរ​។ ម្យ៉ាង​វិញ​កម្មវិធី​នេះ​ក៏អាច​ជួយ​ដល់​ការ​បង្រៀន​ និង​អាណាព្យាបាល​ផង​ដែរ​ ព្រោះ​នៅពេល​សិស្ស​មានការ​ផ្តោត​អារម្មណ៍​ និង​មាន​វិន័យ​ល្អ​ លោកគ្រូ​-អ្នកគ្រូ​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្រៀន​ ចំណែក​ឯអាណាព្យាបាល​ក៏​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​កូន​ទៅតាម​នោះ​ដែរ​”។

បើ​តាម​អ្នកជំនាញ​ផ្នែក​អប់រំ​ខាងលើ​បាន​លើក​ឡើង​ថា​ ជា​ធម្មតា​កូនក្មេង​មិនសូវ​ផ្ចង់​អារម្មណ៍​បាន​យូរ​ទេ​ គេ​តែងតែមាន​អារម្មណ៍​រវើរវាយ​ គិត​ច្រើន​រឿង​ក្នុង​ពេល​តែមួយ​ ដែល​ពេលខ្លះ​ធ្វើ​ឱ្យ​ភ្លេចបាត់​នូវ​អ្វី​ដែល​គ្រូ​កំពុង​បង្រៀន​នៅក្នុង​ថ្នាក់​ទៀតផង​ ហេតុនេះ​ហើយ​ទើប​យើង​ផ្តល់​កម្មវិធី​សមាធិ​ដល់​ពួកគាត់​មុន​ពេល​ចាប់ផ្តើម​រៀន​ ដើម្បី​ឱ្យ​គាត់​ប្រមូល​អារម្មណ៍​បាន​ល្អ​។ ចំពោះ​មនុស្ស​ធំ​ក៏​ដូចគ្នា​ដែរ​ ពេលខ្លះ​ក៏​មានការ​លំបាក​ក្នុង​ការ​ប្រមូល​អារម្មណ៍​ផង​ដែរ​។ ជាឧទាហរណ៍​ថ្ងៃ​សៅរ៍​-អាទិត្យ​គាត់​មានការ​ជួបជុំ​សប្បាយ​ ហេតុនេះ​មក​ដល់​ថ្ងៃ​ចន្ទ​វិញ​ អារម្មណ៍​របស់​គាត់​នៅតែ​ចងចាំ​ការ​សប្បាយ​នោះ​ខ្លាំងពេក​ ក៏អាច​ប៉ះពាល់​ដល់​ការងារ​ ឬការ​សិក្សា​ដែរ​ ហេតុនេះ​ការ​ធ្វើស​មា​ធិ​អាច​ធ្វើ​ឱ្យ​អារម្មណ៍​ស្ងប់​ល្អ​ ហើយ​ងាក​មក​ផ្តោត​អារម្មណ៍​ធ្វើ​រឿង​ថ្មី​បាន​យ៉ាង​ប្រសើរ​។

អ្នកស្រី​ អ៊ុ​ក សូ​នី​តា​ នាយិកា​រង​នាយកដ្ឋាន​អប់រំ​ (ទទួ​លប​ន្ទុ​កម្មវិធី​មត្តេយ្យ​ និង​ភាសាអង់គ្លេស​សម្រាប់​កុមារ​) របស់​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បើ​និយាយ​ពី​សុខភាព​ផ្លូវចិត្ត​ថា​ សាលា​របស់​យើង​មាន​កម្មវិធី​មួយ​រួច​ទៅ​ហើយ​លើស​កម្ម​ភាព​ប្រឹក្សា​ផ្លូវចិត្ត​នេះ​ យើង​មាន​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវចិត្ត​សម្រាប់​ប្រឹក្សា​ជាមួយ​សិស្ស​ពាក់ព័ន្ធ​នឹង​ការសិក្សា​ និង​ការ​ប្រឈម​នានា​ជាដើម​។ ទន្ទឹម​នឹង​នេះ​ យើង​ក៏បាន​ដាក់​បញ្ចូល​ផង​ដែរ​នូវ​កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​កម្ម​វី​ធី​ សមា​ធិរ​ឮកដឹង​សតិ​ (Mindful​ In​ School​ Program​) នេះ​ឡើង​ ដោយ​យើង​បាន​ស្រាវជ្រាវ​ឃើញថា​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ជំរុញ​ឱ្យ​សិស្ស​មាន​អារម្មណ៍​ស្ងប់​ល្អ​ជាង​មុន​ មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ទៃ​ និង​កាត់បន្ថយ​ភាព​តានតឹង​បាន​ល្អ​ជាង​មុន​។ ដូច​យើង​ដឹង​ហើយ​ថា​ កុមារ​គាត់​មិនដឹង​ទេ​ថា​ អ្វីទៅ​ជា​ភាព​តានតឹង​ អ្វី​ជា​អារម្មណ៍​ធុញថប់​ ឬការ​ធ្លាក់ទឹក​ចិត្ត​ (depression​) តែ​គាត់​អាច​បញ្ចេញ​មក​បាន​តាមរយៈ​ការ​គំហក​ ការ​ស្រែក​ ឬការ​វាយតប់​ ជាដើម​។ ហេតុនេះ​ការ​ឱ្យ​គាត់​ធ្វើស​មា​ធិ​ គឺជា​វិធី​ល្អ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​ទាំងអស់​នេះ​សម្រាប់​គ្រប់​វ័យ​។

លោកស្រី​ អ៊ុ​ក សូ​នី​តា​ បាន​និយាយ​ថា​៖ “កម្ម​វី​ធី​នេះ​ យើង​ដាក់បញ្ចូល​សម្រាប់​កុមារ​គ្រប់​វ័យ​គឺ​ចាប់ពី​អាយុ​ 3ឆ្នាំ​រហូតដល់​ 18ឆ្នាំ​ ដោយ​ក្នុង​នោះ​យើង​ផ្តល់​នូវ​តិចនិក​ ឬសកម្មភាព​ជាច្រើន​ដើម្បី​បណ្តុះបណ្តាល​ពួកគាត់​ ដូចជា​ការ​ឱ្យ​គាត់​អង្គុយ​តាំង​សមាធិ​ ហើយ​តាម​ដាន​ដង្ហើមចេញ​-ចូល​ ការ​បង្រៀន​ពី​វិធី​ធ្វើស​មា​ធិ​ដើរ​ ការ​បង្រៀន​ធ្វើស​មា​ធិ​ដោយ​ការ​ប៉ះ​រាងកាយ​ ដោយ​ការ​ដាក់ដៃ​ខ្វែងគ្នា​ធ្វើជា​សកម្មភាព​មេអំបៅ​ហើរ​តិច​ៗដើម្បី​សមាធិ​ ការ​ទះ​ដៃ​តិច​ៗសម្រាប់​ការ​ធ្វើស​មា​ធិ​ និង​ការ​បង្រៀន​ពី​ការ​ធ្វើស​មា​ធិ​ដោយ​ការសម្រាក​រាងកាយ​។ សកម្មភាព​នេះ​យើង​ឱ្យ​គាត់​នៅក្នុង​បន្ទប់​មួយ​ដែល​មាន​ពន្លឺ​មិន​ភ្លឺ​ខ្លាំងពេក​ ហើយ​ឱ្យ​គាត់​សម្រាក​ពិចារណា​ពី​រឿង​ល្អ​ៗ និង​រីករាយ​ ដើម្បី​ឱ្យ​គាត់​មាន​សមាធិ​ និង​សម្រាក​បាន​ស្រួល​”។

លោកស្រី​ សូ​នី​តា​ បាន​បន្ថែម​ទៀត​ថា​ តាម​ការស្រាវជ្រាវ​ និង​សង្កេតមើល​ជាក់ស្តែង​យើង​ឃើញថា​កុមារ​ដែល​ទទួល​បានការ​ធ្វើស​មា​ធិ​ល្អ​ ឬអប់រំ​ផ្លូវចិត្ត​ល្អ​ ភាគច្រើន​គាត់​មាន​ភាព​អត់​ធ្ម​ត ់​ និង​ចាស់ទុំ​ជាង​ក្មេង​ធម្មតា​។ ចំណែក​ឯការ​ផ្ចង់​អារម្មណ៍​ និង​ការ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​មិត្តភក្តិ​ និង​អាណាព្យាបាល​ក៏​ល្អ​ជាង​មុន​ដែរ​ ដែល​ធ្វើ​ឱ្យ​អាណាព្យាបាល​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជា​មួ​យកូនៗ​ខ្លាំង​ជាង​មុន​។ លោកស្រី​បាន​ផ្តល់​ក្តី​រំពឹង​ថា​ ស្ថាប័ន​ទាំងអស់​ ទាំង​រដ្ឋ​ និង​ឯកជន​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​កាន់តែ​ខ្លាំង​លើ​ការអប់រំ​សុខភាព​ផ្លូវចិត្ត​ ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​មានគុណ​ភាព​នៃ​ការរស់នៅ​កាន់តែ​ប្រសើរ​ និង​លើកកម្ពស់​ភាព​ស្ងប់​សុខ​ក្នុង​សង្គម​។ ដូច​យើង​បានឃើញ​ហើយ​ថា​ បច្ចុប្បន្ន​នេះ​មាន​បញ្ហា​សង្គម​ជាច្រើន​បាន​កើតឡើង​ដោយ​ក្នុង​នោះ​យើង​ឃើញថា​បញ្ហា​ចរាចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។ ពេល​មាន​បញ្ហា​ចរាចរណ៍​ម្តង​ៗ យើង​ឃើញថា​មាន​មនុស្ស​ស្រែក​ដាក់គ្នា​ ផ្ទុះ​កំ​ហឹង​ខ្លាំង​ៗ ហើយ​ពេលខ្លះ​ស្ទើរតែ​ស្រែក​ជេរ​គ្នា​ពី​ក្នុង​យានយន្ត​ទៀតផង​ ដែល​បញ្ហា​នេះ​កើតឡើង​មក​ពី​ការគ្រប់គ្រង​ផ្លូវចិត្ត​មិនបាន​ល្អ​ ហេតុនេះ​ប្រសិនបើ​កុមារ​ ឬធនធានមនុស្ស​របស់​យើង​បាន​ទទួលការ​អប់រំ​ផ្លូវចិត្ត​ល្អ​ អនាគត​ទៅ​ សង្គម​នឹងអាច​មាន​ភាពល្អ​ប្រសើរ​ទៅ​តាម​នោះ​ដែរ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា