ភាពយន្ដ « Buoyancy » ជាកុនថ្មីមួយដែលឆ្លុះបញ្ចាំងអំពីជីវិតកម្មករខ្មែរចេញទៅនេសាទនៅលើទូកក្នុងប្រទេសថៃ ដែលបានដឹកនាំរឿងដោយលោក Rodd Rathjen ជនជាតិអូស្ដា្រលី ដោយភាពយន្ដទាំងមូលនិយាយជាភាសាខ្មែរ និងថៃ ផលិតនៅឆ្នាំ 2019 នេះ។
សាច់រឿងបានលាតត្រដាងអំពី កម្លាំងបណ្ដាលចិត្តចេញពីជតាកម្មក្នុងជីវិតពិតរបស់កម្មករនេសាទដែលត្រូវបានលក់ឱ្យទៅឈ្មួញ។ ក្មេងប្រុស ចក្រា ដែលសម្ដែងដោយប្អូនប្រុស ហេង សំ អាយុ 14 ឆ្នាំ បានចាកចេញពីស្រុកកំណើតនៅកម្ពុជា ទៅរកមិត្តភក្ដធ្វើការងារនៅក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីបង់លុយឱ្យមេខ្យល់នាំលួចរត់ចូលទៅប្រទេសថៃ តាមច្រកព្រំដែន ក្មេងប្រុសរូបនេះក៏បានលក់ទៅឱ្យឈ្មួញអូសអួននៅសមុទ្រ ហើយមានរឿងរ៉ាវឃាតកម្មបានកើតឡើងជាប្រចាំ ក្រោមការត្រួតត្រាឃ្លាំមើលពីតៃកុងចង្កូតទូកនេសាទ។
ភាពយន្ដដ៏ល្អរៀបរាបអំពីឆាកជីវិតមួយនេះ ត្រូវបានចូលរួមដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ដអន្ដរជាតិអូស្ដា្រលី Melbourne International Film Festival ក្នុងឆ្នាំ 2019 នេះ ដែលជាការដាក់បញ្ចាំងដំបូងបន្ទាប់ពីបង្ហាញនូវឈុតខ្លីៗ ទាក់ទាញគួរឱ្យចង់ទស្សនា។ គេរំពឹងទុកថា ភាពយន្ដល្អនេះនឹងឈ្នះពានរង្វាន់ខ្សែភាពយន្តអូស្ត្រាលីល្អបំផុតប្រចាំឆ្នាំរបស់ MIFF ពីអ្នកដឹកនាំឆ្នើមខាងលើ។ សូមជម្រាបថា ភាពយន្ដនេះ ត្រូវបានថតបង្ហាញអំពីទិដ្ឋជនបទស្រុកស្រែក្នុងប្រទេសកម្ពុជា និងតំបន់នេសាទនៅក្នុងប្រទសថៃផងដែរ។
សូមទស្សនាវីដេអូ Trailor ខាងក្រោមនេះ ៖