ធនាគារ​អេ​ស៊ី​លីដា​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​លី​ ហួរ​ ផេប្រ៉ូ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ និង​ទូទាត់​ឱ្យ​កាន់តែ​ទូលំទូលាយ​

ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ និង​ក្រុមហ៊ុន​ លី​ ហួរ​ផេប្រ៉ូ​ ភី​អុិល​ស៊ី​(លី​ ហួរ​ វេរ​លុយ​) បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ភាពជា​ដៃគូ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ និង​ទូទាត់ប្រាក់​ទូទាំង​ប្រទេស​ដើម្បី​ដាក់​ឱ្យ​ដំណើរការ​នូវ​សេវា​ ដាក់​ និង​ដកប្រាក់​រវាង​គណនី​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ និង​បណ្តាញ​ភ្នាក់ងារ​ លី​ ហួរ​ វេរ​លុយ​។ ឥឡូវនេះ​ អតិថិជន​ដែល​មាន​កាត​ឥណទាន​ និង​គណនី​ធនាគារ​របស់​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ អាច​ធ្វើការ​ដាក់​ និង​ដកប្រាក់​នៅ​តាម​ភ្នាក់ងារ​ លី​ ហួរ​ វេរ​លុយ​ ជាង​ 4,500កន្លែង​ទូទាំង​ប្រទេស​។

ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​សេវា​ទាំង2នេះ​ នឹង​ជួយ​សម្រួល​ទម្លាប់​ជាទូទៅ​របស់​អតិថិជន​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ដែល​គាត់​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីស្នាក់ការ​សាខា​របស់​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​ដក​ និង​ដាក់​ប្រាក់​ជំនួស​ដោយ​ការ​មក​ប្រើ​សេវា​តាម​ភ្នាក់ងារ​ លី​ ហួរ​វេរ​លុយ​ ដែល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់​។ ភាព​ងាយស្រួល​នេះ​ នឹង​ជួយ​ឱ្យ​គាត់​ចំណេញពេលវេលា​ដែល​អាច​បង្កើន​ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគាត់​ក្នុង​ការ​-ប្រើប្រាស់​សេវា​តាម​ភ្នាក់ងារ​លី​ ហួរ​ វេរ​លុយ​ ដែល​មាន​ដូចជា​ ផ្ទេរ​ប្រាក់​ ដាក់​ប្រាក់សន្សំ​ បើកប្រាក់ខែ​ បង់ប្រាក់​សង​កម្ចី​ប្រចាំខែ​របស់​ពួកគាត់​។

លោក​ឧកញ៉ា​ លី​ ហួរ​ ប្រធាន​នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន​ លី​ ហួរ​ គ្រុប​ បាន​លើកឡើង​ថា​ ការ​សហការ​នេះ​គោលបំណង​រួម​ គឺ​ផ្តល់​នូវ​ភាព​ងាយស្រួល​ រហ័ស​ទាន់ចិត្ត​ មាន​សុវត្ថិភាព​ និង​សន្សំសំចៃ​ពេលវេលា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អតិថិជន​របស់​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ដោយ​ឱ្យ​ ពួកគាត់​អាច​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​មួយចំនួន​តាមរយៈ​ភ្នាក់ងារ​ លី​ ហួរ​ វេរ​លុយ​ដែល​មាននៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​ លី​ ហួរ​ មានប្រសាសន៍​ថា​៖ “ការ​ចាប់ផ្តើម​នេះ​នឹង​ធ្វើ​ឱ្យ​យើង​ឈាន​ដល់​ដំណាក់កាល​មួយទៀត​ក្នុង​បេ​សកម្ម​របស់​យើង​ដើម្បី​ពង្រីក​វិសាលភាព​ក្នុង​វិស័យ​ហិរញ្ញ​វិ​ត្ថុ​ លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ និង​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​ពួកគាត់​ មិនថា​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​សេវា​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​ ការ​បង្វិលប្រាក់​សម្រាប់​ការសម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​ក្នុងរយៈពេល​វែង​ ការ​ដាក់​ ឬដកប្រាក់​បញ្ញើ​ជា​សាច់​ប្រា​ក់​ភ្លាម​ៗ និង​ការ​ផ្ដល់​ជូន​នូវ​លទ្ធភាព​ជាច្រើន​ផ្សេងទៀត​”។

បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ បាន​លើកឡើង​ថា​ ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​ក្រុមហ៊ុន​ លី​ ហួរ​ ផេប្រ៉ូ​ ភី​អិ​លស៊ី​ បាន​ចាប់ដៃ​គូ​យុទ្ធសាស្ត្រ​ សហប្រតិបត្តិ​ការ​ជាមួយ​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ក្នុង​ការបម្រើ​សេវាកម្ម​របស់​ស្ថាប័ន​ទាំងពីរ​ឱ្យ​រឹងរឹតតែ​ទូលំទូលាយ​ថែម​ទៀត​ ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (FinTech​) ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ដើម្បី​លើកកម្ពស់​ក្នុង​ការពង្រីក​ប្រតិបត្តិ​ការ​ធនាគារ​ឱ្យ​កាន់តែ​ទំនើប​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ថែមទៀត​។ បច្ចុប្បន្ន​ ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ មាន​បណ្តាញ​ម៉ាស៊ីន​អេ​ធី​អឹ​មធំជាង​គេ​ចំនួន​ 577​គ្រឿង​ គ្រប់​ខេត្ត​ និង​រាជធានី​ ទូទាំង​ប្រទេស​កម្ពុជា​ ទាំង​នៅក្នុង​ការិយាល័យ​ ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ និង​នៅ​តាម​ផ្សារ​ទំនើប​ សាកល​វិទ្យាល័យ​ សណ្ឋាគារ​ ក្រុមហ៊ុន​នានា​។ ចំពោះ​ម៉ាស៊ីន​ឆូត​កាត​អេ​ស៊ី​លីដា​ មាន​ចំនួន​ជាង​ 4,000​ គ្រឿង​ ព្រមទាំង​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​អេ​ស៊ី​លីដា​យូនី​ធី​ទាន់ចិត្ត​មាន​ចំនួន​ច្រើនជាង​ 900,000នាក់​។ ទន្ទឹម​នឹង​នេះ​ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​ទាំង2​ គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ ដូចជា​ទី1​ ផ្ទេរ​ប្រាក់​ រវាង​គណនី​ Core​ Banking​ របស់​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ និង​គណនី​ E-Wallet​ របស់​គ្រឹះស្ថាន​ លី​ ហួរ​ ផេ​ ប្រ៉ូ​ ភី​អិ​លស៊ី​។ ទី2​ ផ្ទេរ​ប្រាក់​ រវាង​គណនី​អេ​ស៊ី​លីដា​យូនី​ធី​ទាន់ចិត្ត​ និង​គណនី​ E-Wallet​ របស់​គ្រឹះស្ថាន​ លី​ ហួរ​ ផេ​ ប្រ៉ូ​ ភី​អិ​លស៊ី​។ ទី3ដកប្រាក់​ពី​គណនី​ E-Wallet​ របស់​គ្រឹះស្ថាន​ លី​ ហួរ​ ផេ​ ប្រ៉ូ​ភី​អិ​លស៊ី​ តាមរយៈ​ម៉ាស៊ីន​ អេ​ ធី​ អឹម​ របស់​ធនាគារ​អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ដោយ​មិន​ប្រើ​កាត​ និង​សេវា​ផ្សេង​ៗទៀត​ដែល​នឹង​សហការ​គ្នា​ ទៅតាម​ស្ថានភាព​ជាក់ស្តែង​នា​ពេល​អនាគត​។

បណ្ឌិត​ អុិន​ ចាន់​នី​ បាន​បន្ថែម​ទៀត​ថា​ កិច្ច​សហប្រតិបត្តិ​ការ​នេះ​ បាន​ជួយ​ជំរុញ​ឱ្យ​ការផ្ទេរ​ប្រាក់​របស់​អតិថិជន​ កាន់តែ​ទូលំទូលាយ​ ឆាប់រហ័ស​ ងាយស្រួល​ និង​មាន​សុវត្ថិភាព​ ពីព្រោះ​ធនាគារ​ អេ​ស៊ី​លីដា​ភី​អិ​លស៊ី​ និង​ក្រុមហ៊ុន​ លី​ ហួរ​ ផេប្រ៉ូ​ ភី​អិ​លស៊ី​ មាន​បណ្តាញ​ប្រតិបត្តិ​ការ​ទូលំទូលាយ​គ្រប​ដណ្តប់​គ្រប់​ខេត្ត​-ក្រុង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សមិទ្ធផល​នេះ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ដល់​អតិថិជន​ និង​សាធារណជន​ និង​គាំទ្រ​ដល់​ការ​រីក​លូតលាស់​របស់​អតិថិជន​ ជាមួយនឹង​ការកាត់បន្ថយ​ចំណាយ​ និង​ហានិភ័យ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

នេះបានចំជាព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”  មែន ក្រឡេកទៅជ្រុងណាក៏ឃើញតែស្នាមញញឹមដែរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគឺពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយគ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប គឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០...

Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

នៅទីបំផុត គេបានរកឃើញសមាសភាពក្រុមខ្លាំង ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ឬ រដូវកាល...

តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា...

អត្ថបទស្រដៀងគ្នា