ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំ កម្ពុជា បានបន្តចាញ់ ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំចិន ដោយលទ្ធផល ២ ទល់នឹង ០ ក្នុងជំនួបជើងទី២របស់ខ្លួនជា នៅកីឡដ្ឋាន RSN Stadium ដែលជាទឹកដីរបស់ក្លិបភ្នំពេញក្រោន។
ដូចដែលគ្រប់គ្នាបានដឹងហើយ ចិនជាប្រទេសកំពុងវិវត្តខ្លួនយ៉ាងលឿនក្នុងវិស័យបាល់ទាត់ ហើយក៏អាចចាត់ទុកថាជាក្រុមខ្លាំងនៅអាស៊ីផងដែរ។ ខណៈដែលកម្ពុជាវិញ ក៏មិនរំពឹងលទ្ធផលល្អសម្រាប់ការប្រកួតនេះដែរ ពោលគឺវាជាការប្រកួតមួយដែលដកស្រង់បច្ចេកទេស ក្នុងការប្រកួតជាមួយក្រុមខ្លាំងដូចជាចិននេះ។
គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ កន្លងទៅ ក្រុមចិន បានយកជ័យជម្នះយ៉ាងត្រចះត្រចង់ ដោយបានលត់កម្ពុជា ដល់ទៅ ៧ ទល់នឹង ០៕