Samsung នឹងប្រកាសចេញស្មាតហ្វូនម៉ូដែល Galaxy A90 មានបំពាក់ដោយប្រព័ន្ធ 5G ដែលវានឹងជាទូរស័ព្ទធុនកណ្ដាលដំបូងគេរបស់ Samsung ដែលប្រើប្រព័ន្ធទំនាក់ទំនងជំនាន់ថ្មី ក្រោយពេលប្រកាស Galaxy Note 10 ជាផ្លូវការ។
Galaxy A90 នឹងមានប្រភេទ 5G និងមានប្រព័ន្ធគាំទ្រការសាកថ្មកម្លាំង 45វ៉ាត់ទៀតផង។ ប្រសិនពិតមែន ស្មាតហ្វូនមួយនេះអាចសាកថ្មបានលឿនជាង Galaxy S10 5G តម្លៃថ្លៃ ដែលមានកម្លាំងសាកតែ 25វ៉ាត់ទៅទៀត។
A90 នឹងមាន 2ប្រភេទ មួយមាន 5G មួយទៀតគ្មាន 5G។ ទាំង 2ប្រភេទនេះ ប្រើបន្ទះឈីប Snapdragon 855 អេក្រង់ទំហំ 6.7អ៊ីញ និងមានទ្រនាប់ស្គែនខ្ចៅដៃលើអេក្រង់។
ទាក់ទងនឹងកាមេរ៉ាវិញ លើប្រភេទទាំង2 នឹងប្រើកាមេរ៉ាប 3គ្រាប់ ដែលមានកាមេរ៉ាមេកម្រិត 48MP ប្រភេទ 5G មានគួបផ្សំដោយកាមេរ៉ាកម្រិត 8MP និង 5MP ហើយប្រភេទគ្មាន 5G នឹងមានអមដោយកាមេរ៉ា 12MP និង 5MP។ ឯលក្ខណសម្បត្តិវិញ ត្រូវបានគេដឹងបន្តិចបន្តួចហើយ ប៉ុន្តែកាលបរិច្ឆេទប្រកាសចេញ រួមនឹងតម្លៃ នៅមិនទាន់មានប្រភពណាបញ្ចេញឱ្យដឹងនៅឡើយទេ៕