ស្នាដៃ​វិទ្យា​សា​ស្ត្រថ្មីៗ​ជាច្រើន​ ត្រូវ​បាន​បញ្ចេញ​ក្នុង​កម្មវិធី​ Techno​ Innovation​…

ជា​រៀងរាល់​ឆ្នាំ​ ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Techno​ Innovation​ ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​នាំមក​នូវ​ស្នាដៃ​វិទ្យា​សា​ស្ត្រល្អៗ​ជាច្រើន​ដែល​កូនខ្មែរ​បាន​រក​ឃើញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដោយ​ប្រើប្រាស់​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) បូករួម​ជាមួយ​គំនិត​សហគ្រិនភាព​ដើម្បី​ឱ្យ​ផលិតផល​នោះ​ពេញលក្ខណៈ​។

ថ្ងៃនេះ​ កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ បាន​ជួប​សម្ភាស​ជាមួយ​លោក​ ឡេង​ ហ៊ីវ​ហ្វ៊ី​ អ្នកសម្របសម្រួល​កម្មវិធី​ Techno​ Innovation​ ឆ្នាំ2019​ ដើម្បី​ចែករំលែក​ពី​ចំណុច​សំ​ខាន់​ៗនៃ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​សម្រាប់​ឆ្នាំ2019​ នេះ​។

1. តើ​កម្មវិធី​ Techno​ Innovation​ នៅ​ឆ្នាំនេះ​មាន​អ្វី​ប្លែក​ជាង​ឆ្នាំមុន​?
កម្មវិធី​ Techno​ Innovation​ Challenge​ ជា​ការ​ប្រកួតប្រជែង​ជា​ក្រុម​ លើ​ការបង្កើត​សមិទ្ធផល​បែប​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​សម្រាប់​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ ដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ហើយ​ក្រុម​ដែល​ចូលរួម​មាន​រយៈពេល​ 4សប្តាហ៍​ក្នុង​ការប្រកួត​។

សម្រាប់​ឆ្នាំនេះ​យើង​មានកម្ម​វិធី​ មានការ​រៀបចំ​អ្នក​តម្រង់​ទិ​សល្អៗ​ដើម្បី​ធ្វើការ​ណែនាំ​ដល់​ក្រុម​ប្រកួត​ និង​ធ្វើការ​សម្រួល​យ៉ាងច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទាំង​អ្នកបច្ចេកទេស​ និង​អ្នក​រៀប​គម្រោង​អាជីវកម្ម​ បាន​ធ្វើការងារ​ដោយ​រលូន​រហូត​ស្នាដៃ​របស់​ពួកគេ​អាច​ចេញ​មក​បាន​ ហើយ​ធានា​ថា​ អាច​ប្រែក្លាយ​ទៅ​ជា​ផលិតផល​សម្រេច​ដែល​អាច​ចរាចរ​លើ​ទីផ្សារ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សមិទ្ធ​ផលល្អៗ​ជាច្រើន​ផ្សេងទៀត​។ ក្រៅពី​នេះ​យើង​ក៏បាន​ជ្រើសរើស​អ្នក​កាត់សេចក្តី​ជំ​នាញៗ​ដែល​មាន​បទ​ពិសោធ​ក្នុង​ការផលិត​ផលិត​ផល​ថ្មី​ៗដើម្បី​ដាក់​ពិន្ទុ​ និង​ផ្តល់​យោបល់​បន្ថែម​ផង​ដែរ​ចំពោះ​ក្រុម​ដែល​មិន​ទទួល​បាន​ជយលាភី​។

2. តើ​គោលដៅ​សំ​ខាន់​ៗអ្វីខ្លះ​ដែល​កម្មវិធី​បាន​រៀបចំ​សម្រាប់​ឆ្នាំនេះ​?
កម្មវិធី​ Techno​ Innovation​ សម្រាប់​ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំ​មុន​ៗដែរ​ គឺ​យើង​ផ្តល់​ឱកាស​ឱ្យ​កាន់តែ​ច្រើន​សម្រាប់​ក្រុម​យុវជន​ដែល​មាន​ស្នា​ដៃ​ល្អ​ៗចូលរួម​ប្រកួត​ទាំង​អ្នក​ដែល​បាន​បញ្ចប់​ការសិក្សា​ហើយ​ និង​មិនទាន់​បញ្ចប់​ការសិក្សា​។ សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត​ ក៏អាច​ចូលរួម​បាន​ដែរ​។

ជាគោល​ដៅ​សំខាន់​មួយផ្សេងទៀត​ គឺ​ដើម្បី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​កាន់តែ​ច្រើន​ មាន​ទឹកចិត្ត​ក្នុង​ការបង្កើត​ស្នា​ដៃ​ថ្មី​ៗ ឬជំរុញ​សហគ្រិនភាព​ក្នុង​ស្រុក​ដោយ​ការប្រើ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​មក​បង្កើត​ផលិតផល​ក្នុង​ស្រុក​ដែល​ស្រប​នឹង​ស្តង់​ដា​ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​ប្រជែង​ និង​អាច​កាត់បន្ថយ​ការនាំចូល​ផង​ដែរ​។ និស្សិត​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​ប្រកួត​នៅ​ថ្ងៃនេះ​ អាច​នឹង​ក្លាយជា​ម្ចាស់​អាជីវកម្ម​ សិប្បកម្ម​ ឬឧស្សាហកម្ម​នៅ​ថ្ងៃ​អនាគត​ លើ​របកគំហើញ​ដែល​គេ​បាន​បង្កើត​ឡើង​ ហេតុនេះ​ការជំរុញ​ឱ្យ​មាន​អ្នកបង្កើត​ថ្មី​ឱ្យ​បាន​ច្រើន​ ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​សង្គម​កាន់តែ​អភិវឌ្ឍន៍​បាន​ល្អ​ក្នុង​ដំណាក់កាល​ដែល​កំពុង​មានការ​ប្រកួតប្រជែង​ខ្ពស់​នេះ​។

3. តើ​នៅ​ឆ្នាំ2019​ នេះ​ មាន​អ្នកចូលរួម​ប៉ុន្មាន​ក្រុម​ ហើយ​អ្នកណា​ខ្លះ​ជា​អ្នក​ដាក់​ពិន្ទុ​?
នៅ​ឆ្នាំ2019​ នេះ​ មាន​អ្នកដាក់ពាក្យ​ដល់ទៅ​ជាង​ 180នាក់​ ហើយ​ចុងក្រោយ​យើង​ជ្រើសរើស​បាន​ក្រុម​ខ្លាំង​ចំនួន​ 19ក្រុម​ដើម្បី​ចូលរួម​ប្រកួត​ដោយ​ក្នុង​នោះ​ពួកគេ​បាន​ជ្រើសរើស​គំនិត​អាជីវកម្ម​ និង​ផលិតផល​ទាក់ទង​នឹង​ចំណីអាហារ​ អាជីវកម្ម​អេឡិចត្រូនិក​ (E-Commerce​) កម្មវិធី​ទូរស័ព្ទ​ (Mobile​ Application​)កសិកម្ម​ គ្រឿងយន្ត​ស្វ័យប្រវត្តិ​ (Automation​) សេវាកម្ម​ និង​ផ្នែក​ជាច្រើន​ទៀត​។

ចំពោះ​គណៈកម្មការ​វិញ​ គឺ​មក​ពី​ផ្នែក​ផ្សេង​ៗគ្នា​ ដូច​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​អាហារ​ អ្នកគ្រប់គ្រង​អាជីវកម្ម​ ម្ចាស់​អាជីវកម្ម​អេឡិចត្រូនិក​ (E-commerce​) និង​អ្នកជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម​ជាដើម​។ គណៈកម្មការ​ទាំងអស់​នេះ​ត្រូវ​បាន​អញ្ជើញ​ដោយ​ពិនិត្យ​លើ​បទ​ពិសោធ​ ចំណេះដឹង​ និង​ការ​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​គាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​។

4. អ្វី​ជា​ការ​រំពឹង​ទុក​របស់​លោក​ចំពោះ​កម្មវិធី​ Techno​ Innovation​ នេះ​?
ជា​ការ​រំពឹង​ទុក​យើង​សង្ឃឹមថា​ កម្មវិធី​នេះ​នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ឱ្យ​និស្សិត​ វិស្វករ​ ឬអ្នកជំនាញ​នៅ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​បង្កើត​អាជីវកម្ម​ដោយខ្លួនឯង​ និង​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ភាព​ច្នៃប្រឌិត​ទៅកាន់​សាធារណជន​ និង​អ្នក​វិនិយោគ​ជាដើម​។ មាន​អាជីវកម្ម​ខ្លះ​ក្រោយពេល​ដែល​បាន​ទទួល​រង្វាន់​ គាត់​អាច​បន្ត​ប្រើប្រាស់​ស្នាដៃ​នោះ​សម្រាប់​ជាមុ​ខរ​បរ​នៅ​ថ្ងៃ​អនាគត​ ដោយ​ទទួល​បាន​ទុន​វិនិយោគ​បន្ថែម​។ នេះ​ជា​ការចូលរួម​លើក​តម្លៃ​ដល់​អ្នក​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ថ្មី​។

ម្យ៉ាងវិញទៀត​ យើង​ក៏​រំពឹង​ទុក​ដែរ​ថា​ ពួកគេ​អាច​នឹង​ប្រើប្រាស់​ជំនាញ​ភាពជា​អ្នកដឹកនាំ​ ភាព​ច្នៃប្រឌិត​ និង​គំនិត​អាជីវកម្ម​ដើម្បី​ក្លាយជា​អ្នកជំនាញ​ដ៏​ល្អ​នៅ​ថ្ងៃ​អនាគត​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​សំខាន់​ក្នុង​ក្រុមហ៊ុន​ ឬក្លាយជា​អ្នកជំនាញ​ដែល​អ្នក​វិនិយោគ​ត្រូវការ​។ លើស​ពីនេះ​ទៅទៀត​ ពួកគេ​ក៏អាច​នឹង​ក្លាយជា​មនុស្ស​ជំនាន់​ថ្មី​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​បន្ត​ដឹកនាំ​កម្មវិធី​ Techno​ Innovation​ នេះ​ឱ្យ​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ ហើយ​ធំ​ឡើង​ៗនៅ​ថ្ងៃ​អនាគត​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា