ស្ដែង​ៗ​!​!​!​ ​វណ្ណា​ ​វត្តី​ ​រៀបរាប់​ហេតុការណ៍​ព្រឺរោម​ពេល​គ្រង​ឈុត​បុរាណ​

​ក្នុង​ការប្រកួត​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​កាលពី​ថ្ងៃទី៨​ ​ខែកក្កដា​ ​នៅ​ប្រាសាទសំបូរព្រៃគុក​ ​តារាចម្រៀង​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ២​ ​ក្នុង​តំណែង​ជាតា​រា​ដែល​មាន​ឈុត​បុរាណ​ស្រស់​ស្អាត​ ​និង​ត្រូវ​ទម្រង់​ដាច់គេ​ ​បន្ទាប់ពី​ម្ចាស់​ពាន​ចំណាត់ថ្នាក់​លេខ១​។​ ​យ៉ាងណាមិញ​នៅ​ពីក្រោយ​ការ​ទទួល​បាន​ចំណាត់ថ្នាក់​នេះ​ ​គឺ​មាន​អច្ឆរិយភាព​នៅ​ពីក្រោយខ្នង​។​

​តារាចម្រៀង​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ក្នុង​ពេល​គ្រួសារ​តារា​កម្ពុជា​ ​ប្រកាស​ស្វែងរក​តារា​សិល្បៈ​ ​ឱ្យទៅ​គ្រោង​ឈុត​បុរាណ​ ​ដើម្បី​លើកស្ទួយ​វប្បធម៌​អបអរ​ប្រាសាទសំបូរព្រៃគុក​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​បាន២ឆ្នាំ​ ​កញ្ញា​ ​គ្រាន់តែ​ចុះឈ្មោះ​ចូលរួម​ក្នុងនាម​ជា​អ្នក​ចង់​គ្រង​ឈុត​បុរាណ​ ​ដើម្បី​រួមគ្នា​ជួយ​ជាតិ​ប៉ុណ្ណោះ​ ​គឺ​អត់​បានដឹង​ថា​ ​នៅក្នុង​កម្មវិធី​ ​មានការ​ប្រកួតប្រជែង​ឈុត​បុរាណ​ដូចដែល​នាង​បានឃើញ​នោះ​ឡើយ​។​ ​នាង​បាន​ទាក់ទង​ស្វែងរក​លោក​ ​អ៊ី​ ​សុខ​ជា​ ​ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ឱ្យ​កញ្ញា​ ​រំដួល​លិចទឹក​ ​កន្លងមក​ដើម្បី​បាន​ឈុត​ស្អាត​ ​និង​មាន​អត្ថន័យ​មួយ​ ​គ្រាន់តែ​ចង់ឱ្យ​ឈុត​ដែល​នាង​ស្លៀក​ទៅ​មាន​ភាព​លេចធ្លោ​ ​ព្រោះ​មិន​ចង់​ជួល​ឈុត​ស្រាប់​ៗ​ដែលគេ​ស្គាល់​ស៊ាំ​ភ្នែក​។​ ​កញ្ញា​ថា​ ​ក្នុង​ពេល​ទៅដល់​កញ្ញា​ ​ភ្ញាក់​ព្រឺ​ត​នៅពេល​ដឹង​ថា​កម្មវិធី​មានការ​រៀបចំ​សម​ក្រឡា​ប្រកួតប្រជែង​ ​ដោយ​នាង​ក៏​គិត​ភ្លាម​ថា​ ​តើ​គួរ​ចូល​ប្រកួត​ ​ឬ​ ​មិន​ចូល​។

​កញ្ញា​ ​និយាយ​ថា​”​ខ្ញុំ​គិតថា​ខ្ញុំ​មិន​ស្អាត​សម្រាប់​ការ​ប្រលង​សម្រស់​ទេ​ ​ទើប​ខ្ញុំ​និយាយ​នៅមុខ​មកុដ​ដែល​ខ្ញុំ​គ្រង​ ​ក្នុង​ពេល​អុជ​ធូប​ថា​ ​អត់​ប្រកួត​ទេ​ ​ខ្លាច​ធ្លា​ក់​ខ្មាស់​គេ​ ​ប៉ុន្តែ​ពិតជា​អ​ច្ឆ​រិយៈ​ណាស់​ ​គ្រាន់តែ​ខ្ញុំ​និយាយ​មិនទាន់​ចប់​ផង​ ​ស្រាប់តែ​មានវិញ្ញាណ​ស្រី​ស្អាត​ម្នាក់​ចេញ​មក​សំកាំង​នៅ​នៅមុខ​នាងខ្ញុំ​ ​គឺ​ដូចជា​អត់​ពេញចិត្ត​សម្រាប់​ការសម្រេច​ចិត្ត​យើង​ ​គឺ​ដូចជា​ខឹង​ខ្ញុំ​ ​ធ្វើ​ឱ្យ​ខ្ញុំ​ឃើញ​ហើយ​ព្រឺរោម​តែម្ដង​។​ ​ខ្ញុំ​ក៏​និយាយ​តប​ថា​ ​ព្រះនាង​ទេព​អប្សរា​ៗ​ ​បើ​ព្រះនាង​ពិតជា​ចង់ឱ្យ​ខ្ញុំ​ចូល​ប្រលង​ ​សូម​ព្រះនាង​កុំ​បង្ហាញខ្លួន​ ​ធ្វើ​ឱ្យ​កូនចៅ​ខ្លាច​ ​សូម​ត្រលប់​ទៅវិញ​ទៅ​ ​ក៏​ស្រាប់តែ​បាត់​មែន​ ​ហើយ​ខ្ញុំ​ក៏​អុជ​ធូប​និយាយ​ថា​ ​បើ​ព្រះនាង​ទេព​អប្សរា​ ​ចង់ឱ្យ​ខ្ញុំ​ប្រលង​ចឹង​ ​សូម​ឱ្យ​ឈុត​ហ្នឹង​ ​មើលទៅ​ឃើញ​ស្អា​តៗៗ​”​។​

​វណ្ណា​ ​វត្តី​ ​បន្ត​ទាំង​ព្រឺរោម​ថា​ ​នៅពេល​នាង​ឡើង​បង្ហាញខ្លួន​បាន​ម្ដង​នៅ​លើ​វេទិកា​ ​ក្នុងនាម​ជា​បេក្ខនារី​រួចហើយ​ ​កញ្ញា​ក៏​រត់​មក​ឡាន​ ​ហើយ​ដោះ​មកុដ​ ​និង​ប្រាប់​ខ្លួនឯង​ថា​ ​មិន​ឡើងលើ​ឆាក​ទៀត​ទេ​ ​ដោយសារតែ​នាង​យល់ថា​ខ្លួន​មិន​ស្អាត​ដល់​ក្មេង​ ​ដែល​ឡើង​បង្ហាញខ្លួន​នៅក្នុង​ថ្ងៃ​នោះ​។​ ​ប៉ុន្តែ​នៅមុន​ពេល​គណៈកម្មការ​តម្រូវ​ឱ្យ​បេក្ខជន​បេក្ខនារី​ឡើងលើ​ឆាក​ជុំគ្នា​ ​ដើម្បី​ប្រកាស​លទ្ធផល​ប្រុស៦​ ​ស្រី៦​ ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​ស្រាប់តែ​មានវិញ្ញាណ​ដដែល​មក​ប្រាប់​ឱ្យ​នាង​ឡើង​ឆាក​តែម្ដង​ ​គឺ​មក​ទាំង​ស្រស់​ៗ​ ​ហើយ​ធ្វើកាយវិការ​ឱ្យ​នាង​ពាក់​មកុដ​ចេញពី​ឡាន​ទៅ​ឆាក​ឱ្យ​លឿន​ ​ទើប​នាង​ចេញពី​ឡាន​ទៅ​ឆាក​ ​ព្រោះ​ខ្លាច​ម្ចាស់​ឈុត​ប្រកាន់​។​ ​នាង​ស្ទើរ​មិន​ជឿ​ភ្នែក​នៅពេល​គណៈកម្មការ​ប្រកាស​ថា​ឈុត​របស់​នាង​ ​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​ហើយ​បាន​ជាប់លេខ២នៅក្នុង​កម្មវិធី​។​ ​វណ្ណា​ ​វត្តី​ ​នៅតែ​ដក់ជាប់​រូបភាព​វិញ្ញាណ​ឈុត​មក​ប្រាប់​ ​និង​បង្ហាញ​ខ្លួន​ស្រស់​ៗ​ ​ដោយ​គ្រាន់តែ​នាង​រំលឹក​ឡើងវិញ​ ​ក៏​អះអាង​ថា​ព្រឺ​សម្បុរ​ដែរ​។​ ​យ៉ាងណាមិញ​នាង​ថា​ ​នាង​បានដឹង​ហើយ​ ​ថា​កម្មវិធី​ប្រកួត​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​មិនមែន​ជា​កម្មវិធី​ប្រកួត​សម្រស់​នោះ​ទេ​ ​តែ​ជា​កម្មវិធី​ប្រកួត​បុរាណ​ដែល​ត្រូវ​ទម្រង់​ ​និង​លេចធ្លោ​។

​គួរ​បញ្ជាក់​ថា​ ​ឈុត​របស់​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​គឺជា​ឈុត​ព្រះនាង​ទេព​អប្សរា​ ​ដែល​មាន​ចរឹ​ក​នៅ​ជញ្ជាំង​ប្រាសាទបាយ័ន​។​ ​តួអង្គ​នេះ​ជា​អ​ទិ​ទេព​ធំជាង​ព្រះនាង​អប្សរា​ ​និង​មាន​មកុដ​កំពូល៣ដូច​ប្រាសាទអង្គរវត្ត​ ​ដែល​ព្រះនាង​អប្សរា​នានា​មិន​មាន​។​ ​ឈុត​របស់​នាង​ ​ក៍​ចាត់ទុកជា​ឈុត​កម្រ​មួយ​ ​ព្រោះ​មកុដ​ខុសគេ​ ​ក្នុងចំណោម​បេក្ខនារី​ ​ដែល​ចូល​ប្រកួត​ផង​ដែរ​៕​

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា