កីឡាករខ្សែបម្រើជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន និងគូស្នេហ៍ដែលកំពុងតែរស់នៅប្រទេសម៉ាឡេស៊ី ហាក់បង្ហាញពីភាពស្និទស្នាល និងក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកក្នុងរយៈពេលចុងក្រោយនេះគួរឱ្យកត់សម្គាល់។
គូស្នេហ៍មួយគូនេះកាន់តែល្អូកល្អិននៅពេលដែលមិត្តស្រីរបស់ធារី បង្កើតបានកូនស្រីម្នាក់កាលពីពេលថ្មីៗនេះ។ តាមរូបភាព និងសកម្មភាពរបស់ពួកគេទាំង2 ធារីហាក់បង្ហាញថា រូបគេមានពេលវេលាគ្រប់គ្រាន់សម្រាប់ផ្តល់ក្តីស្រឡាញ់ដល់គូស្នេហ៍ ទោះបីជាគេជាកីឡាករបាល់ទាត់ដែលត្រូវចំណាយពេលច្រើនក្នុងការហ្វឹកហាត់ក៏ដោយ។
គួរបញ្ជាក់ផងដែរថា ធារី គឺជាកីឡាករកម្ពុជាតែម្នាក់គត់ដែលកំពុងប្រកបអាជីពនៅបរទេស (លីកកំពូលម៉ាឡេស៊ី) ជិត 2រដូវកាលហើយ បន្ទាប់ពីចាកចេញពីក្លិបលីកលំដាប់ទី2 របស់ប្រទេសថៃ៕