តាមរយៈសារបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានឱ្យដឹងថា ពេលនេះគាត់នៅទំនេរ មិនទាន់មានក្លិបលេង ទើបគាត់បានបង្កើត Youtube Channel មួយហើយ។
ជាមួយនឹងពាក្យស្លោក A Challenge ក្នុងវីដេអូមួយដែលបានបង្ហោះ ហាក់ធ្វើឱ្យអ្នកទស្សនាភាគច្រើនគិតថា Channel ថ្មីរបស់គាត់នេះ គឺនឹងមានវីដេអូទាក់ទងនឹងបាល់ទាត់ ជាពិសេសអំពីកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាតែម្ដង។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី1ទេ ដែល Keisuke Honda ចូលរួមក្នុងបណ្តាញសង្គម ដោយកីឡាកររូបនេះក៏ធ្លាប់បានបង្កើតវេបសាយ ទំព័រហ្វេសប៊ុក និង App ផ្ទាល់ខ្លួនទៀតផង៕