Ballon d’Or នារី លើកដំបូងបានទៅលើកីឡាការិនីឆ្នើមរបស់ប្រទេសន័រវែស Ada Hegerberg របស់ក្លិប Lyon ដែលនេះជាឆ្នាំដំបូងហើយដែលគេបង្កើតពានប្រភទនេះសម្រាប់ក្រុមបាល់ទាត់នារី។
កីឡាការិនីវ័យ 23ឆ្នាំចូលរួមជាមួយក្លិប Lyon ក្នុងឆ្នាំ2014 និងបានជួយក្លិបមួយនេះឱ្យឈ្នះពានលីកកំពូល និងពាន Champions League ផ្នែកនារី 3រដូវកាលជាប់ៗគ្នា ដោយលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ។ Hegerberg រកបាន 157គ្រាប់ក្នុងការបង្ហាញខ្លួន 125ប្រកួតឱ្យ Lyon និង 38គ្រាប់ផ្សេងទៀតឱ្យក្រុមជម្រើសជាតិនារីន័រវែស។
ឯចំណាត់ថ្នាក់លេខ2 បានទៅលើកីឡាការិនី Pernille Harder មកពីប្រទេសដាណឺម៉ាក និងលេខ3 បានទៅលើនាង Dzsenifer Marozsán មកពីក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់។ កាលពីឆ្នាំ2016 តារាឆ្នើមមកពីទីក្រុង Molde នៃក្រុមបាល់ទាត់ជម្រើសជាតិន័រវែសរូបនេះ ធ្លាប់ត្រូវបានបោះឆ្នោតឱ្យឈ្នះពានកីឡាការិនីឆ្នើមប្រចាំទ្វីបអឺរ៉ុបម្ដងរួចមកហើយ៕