អតីតកីឡាកររបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន Thomas Sam Sochenn និងម្នាក់ទៀតឈ្មោះ Owen Pich បានទៅចួលរួមជាមួយនឹងក្លិបបាល់ទាត់ខេត្តកំពង់ចាមជាផ្លូវការហើយ នេះបើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តកំពង់ចាមមួយនេះ។
Thomas Sam Sochenn មានវ័យ 25ឆ្នាំ លេងក្នុងតំណែងខ្សែបម្រើកណ្តាល បានចាប់ផ្តើមលេងបាល់ទាត់នៅប្រទេសបារាំងជាមួយក្រុម Olympique Marseille រយៈពេល 3ឆ្នាំ (2010-2014) ហើយបានបន្តលេងនៅក្លិប Marignane Gignac F.C. លីកទី3 ប្រទេសបារាំងរយៈពេល 2ឆ្នាំ (2016-2018)។
ចំណែកឯ Pich Owen ដែលមានវ័យទើបតែ 20ឆ្នាំ ក៏ធ្លាប់លេងនៅក្នុងតំបន់កណ្តាលទីលានដូចគ្នា រូបគេបានចាប់ផ្តើមលេងបាល់ទាត់នៅក្នុងក្រុមថ្នាលរបស់ក្រុម AS Muret នៅឆ្នាំ2009-2015 ហើយបានបន្តទៅលេងនៅក្លិប AS Tournefeuille ពីឆ្នាំ2015-2017 ហើយនៅឆ្នាំ2018 រូបគេបានទៅចូលរួមលេងជាមួយក្លិប AS Lavernose៕