កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចឮឡើងថា ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Cong Phuong ត្រូវបានក្លិប HAGL ដាក់ឱ្យក្លិបមួយនៅក្នុងលីកកំពូលរបស់ប្រទេសបែលហ្សិកខ្ចីជើងជាមួយកិច្ចសន្យារយៈពេល 1រដូវកាល។
ក្លិប Sint-Truidense VV ដែលជាសមាជិកនៃលីកកំពូលបែលហ្សិក បានប្រកាសឱ្យដឹងអំពីប្រាក់ខែរបស់កីឡាកររូបនេះនៅក្នុងថ្ងៃធ្វើសន្និសីទកាសែតនៃការចុះកុងត្រានេះថា កីឡាកររូបនេះនឹងទទួលបានប្រាក់ខែ 3ម៉ឺនដុល្លារក្នុង 1ខែរហូតដល់ចប់កិច្ចសន្យាមួយនេះ។
បើតាមការបញ្ជាក់ពីប្រធានក្លិបចាស់ Hoang Anh Gia Lai របស់កីឡាករវ័យ 24ឆ្នាំខាងលើ បានទម្លាយឱ្យដឹងថា ប្រាក់ឈ្នួលបឋមរបស់ខ្សែប្រយុទ្ធរូបនេះកាលស្នាក់នៅជាមួយលោក គឺទទួលបានជាមធ្យម 1,000ដុល្លារ ខណៈកាលពីការខ្ចីជើងទៅកាន់លីកកំពូលកូរ៉េខាងត្បូង គ្រានោះទទួលបានប្រហាក់ប្រហែលជា 10,000ដុល្លារ៕