អ្នកសិល្បៈមួយចំនួន បានចំអន់ថា មុខមាត់ស្លេកស្លាំង និងមើលទៅដូចគ្មានកម្លាំងម្លឹងហើយ នៅប្រឹងចេញមុខចេញមាត់ ក្នុងកម្មវិធីប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី៨ កក្កដា នៅប្រាសាទព្រះសំបូរព្រៃគុកទៀត។ ប៉ុន្តែនៅពេលអ្នកដឹងពីសភាពពិតរបស់នាង គឺពិតជារន្ធត់ចិត្ត។
តារាសម្ដែងភេទទី៣ កញ្ញា ចូចូ បានឆ្លើយបញ្ជាក់ថា ដោយសារតែនាងកាន់តែអស់សង្ឃឹមនឹងសភាពជម្ងឺចុងក្រោយ ទើបនាងចេះតែខំជួបជុំ ក្នុងពេលមានសកម្មភាពសិល្បៈ ដើម្បីបន្លំសភាពធ្វើទុក្ខម្ដងៗ។ នាងថាខ្លួនអត់មានលទ្ធភាពទៅពេទ្យ និងទៅព្យាបាលជម្ងឺទេ ដោយនាងក៏មិនដឹងថាសភាពធ្វើទុក្ខរបស់នាង នឹងធ្វើឱ្យនាងលែងទ្រាំប្រឹងដកដង្ហើមពេលណានោះទេ។ នាងនិយាយថា ជំងឺរបស់នាង បើបណ្ដោយឱ្យនាងពិបាកចិត្តថែមទៀត គឺពិតជាធ្វើអោយបាក់ទឹកចិត្ត ទើបនាងចេះតែតសូ៑ទៅចូលរួមក្នុងសកម្មភាពលើកស្ទួយសិល្បៈទាំងឡាយ ដើម្បីបន្លប់ភាពអស់សង្ឃឹម។ នាងកាន់តែធ្វើឱ្យម្នាក់ៗខ្លោចចិត្តទៅទៀត នៅពេលនាងបង្ហោះសារបង្ហាញពីការអស់សង្ឃឹមធ្ងន់ធ្ងរ។
កញ្ញា ចូចូ សរសេរបង្ហោះថា “តើវាជាការពិតទេដែរយើង កើតជម្ងឺបេះដូងហើយវាអាចរាលដាលដល់ក្បាល ឬវាអាចធ្វើឱ្យយើងឈឺពីក្បាលដល់ជើង បងប្អូនណាដឹងជួយប្រាប់ខ្ញុំផង ថាជម្ងឺបេះដូងវាអាចធ្វើទុកចឹងមែនទេ:cold_sweat::pensive:🤦♂:pray:🏼”។ នាងសរសេរមួយឃ្លារអានហើយរន្ធត់ចិត្តទៀតថា “ទេវត្ដាអើយបើពិបាក់ម្លឹងៗយកជីវិតខ្ញុំទៅតែម្ដងទៅ ខ្ញុំហត់ហើយ🤦♂គ្រូពេទ្យដែរធ្លាប់មើលជំងឺខ្ញុំ គាត់លែងទទួលមើលជម្ងឺខ្ញុំហើយ:pensive:គាត់អោយខ្ញុំទៅមើលនៅពេទ្យរុស្សី☹គាត់ថាជម្ងឺខ្ញុំវាកាន់តែវិវត្តន៍ទៅមុខខ្លាំងហើយ:broken_heart:ជំងឺបេះដូង:broken_heart:គាត់អោយទៅដេកនៅពេទ្យរុស្សីទៅ ព្រោះបេះដូងខ្ញុំធ្វើទុកខ្លាំងហើយ☹ពាក្យពេទ្យធ្វើឱ្យខ្ញុំបាក់ទឹកចិត្តហើយពូ☹តើខ្ញុំរកលុយណាទៅដេកពេទ្យទៅ?”។
គួរបញ្ជាក់ថា តារាភេទទី៣ ចូចូ មានជំងឺបេះដូង ដែលតម្រូវឱ្យធ្វើការវះកាត់ជាយូរមកហើយ ប៉ុន្តែដោយសារតែនាងមិនមានលទ្ធភាព ទើបបណ្ដោយឱ្យជំងឺរីករាលដាល ឈានដល់សភាពធ្វើទុក្ខផ្សេងៗ។ ចូចូ ធ្លាប់បានបង្ហាញថា ជំងឺរបស់នាងម្ដងពេទ្យថា ដុះដុំសាច់ក្នុងខួរក្បាល និងខ្លះថា បណ្ដាលមកពីបេះដូងរបស់នាងមានបញ្ហាទុកយូរខ្លាំងពេក ទើបបណ្ដាលឱ្យមានអាការៈឈឺក្បាលដូចប្រកាំង និង មានសភាពដង្ហក់ខ្លាំងៗ។ នៅក្នុងពិធីប្រកួតឈុតបុរាណ ចូចូ ត្រូវគេឃើញប្រើថ្នាំជំនួយផ្លូវដង្ហើមញឹកញាប់ ក្នុងពេលដែលនាងក៏មានសភាពស្គមស្គាំង និង ស្លេកស្លាំងគួរអោយបារម្ភ។ ចូចូ ប្រាប់ថា ចង់បានឱកាសទៅព្យាបាលនៅក្នុងពេទ្យថៃ ប៉ុន្តែនាងមិនមានលទ្ធភាពនោះទេ ដោយសារដែលនាងបង្ហោះ គឺសូម្បីតែសភាពត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យរុស្ស៊ីទៅហើយ ក៍មិនមានលទ្ធភាពផង កុំថា ដល់ឱកាសចេញក្រៅប្រទេស។ បើមានជំនួយសប្បុរសធម៌ នាងចាកចេញទៅព្យាបាលភ្លាម ដោយមិនទុកជំងឺឱ្យកាន់តែធ្ងន់ចឹងទេ៕