របាយការណ៍ចុងក្រោយ ទើបតែបង្ហើបឱ្យដឹងពីកាលបរិច្ឆេទប្រកាសប្រព័ន្ធប្រតិបត្តិការ HongMeng OS របស់ Huawei ដែលអាចធ្វើឡើងនៅថ្ងៃទី9 ខែសីហាខាងមុខ។
HongMeng OS មិនត្រឹមតែជាប្រព័ន្ធដំណើរការលើស្មាតហ្វូនមួយមុខនោះទេ ថែមទាំងនឹងអាចគាំទ្រទាំងនៅលើថេប្លិត កុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ រថយន្ត និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតផងដែរ។
ប្រព័ន្ធប្រតិបត្តិការ OS ជំនាន់ក្រោយនេះ នឹងបង្ហាញមុខមាត់ពិតនៅចំពោះមុខអ្នកចូលរួមដែលជា Developer ជុំវិញសកលលោកច្រើនជាង 5,000នាក់ រួមបញ្ចូលទាំងដៃគូសហការប្រមាណ 1,500ស្ថាប័ន (Huawei Global Developer Conference) ដែលរាប់បញ្ចូលជាព្រឹត្តិការណ៍ធំបំផុតក្នុងវិស័យឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិន៕