អ្នកប្រយុទ្ធក្បាច់គុនចម្រុះដែលគេហៅថា MMA (Mixed Martial Art) កម្ពុជា 2រូបនឹងធ្វើដំណើរទៅប្រកួតនៅក្រៅប្រទេសជាមួយអ្នកប្រយុទ្ធក្បាច់គុនចម្រុះបរទេសនាខែក្រោយនេះ។
ក្នុងនោះដែរ កីឡាករកម្ពុជាទាំង 2រូប រួមមានកីឡាករ ចាន់ សំអាត នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី2 ខែសីហា ឆ្នាំ2019 ជាមួយនឹងកីឡាការិនី អេត ព្រីយ៉ានុតភូថង ដែលនឹងត្រូវឡើងប្រកួតនៅថ្ងៃទី6 ខែសីហា ឆ្នាំ2019 ខាងមុខនេះ។
ចំពោះដៃគូបដិបក្ខរបស់ពួកគេវិញ គឺចាន់ សំអាត ត្រូវជួបជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ាឈ្មោះ Punnya Say ឯ អេត ព្រីយ៉ានុតភូថង ត្រូវជួបប្រកួតជាមួយកីឡាការិនីបារាំង Souris Manfredi៕