គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោមអាយុ 18ឆ្នាំរបស់ម៉ាឡេស៊ីបានព្រលយពាក្យសម្តីមុននឹងការប្រកួតឈានមកដល់ថា ក្រុមដែលជាគូប្រកួតរបស់គេក្នុងការប្រជែងពានក្នុងឆ្នាំនេះគឺ ថៃ អូស្ត្រាលី និងវៀតណាម ខណៈដែលក្រុមរួមពូលជាមួយនឹងគេ 2ប្រទេសទៀតគឺ កម្ពុជា និងសិង្ហបុរី ត្រូវបានគ្រូបង្វឹករូបនេះមិនចាត់ទុកជាគូប្រកួតក្នុងក្រសែភ្នែករបស់លោកឡើយ។
ការប្រកួតពានរង្វាន់ AFF Under 18 2019 Championship ឆ្នាំនេះគ្រោងនឹងធ្វើឡើងនៅប្រទេសថៃ ចាប់ពីពាក់កណ្តាលខែកក្កដានេះតទៅ ហើយម៉ាឡេស៊ីបានស្ថិតនៅក្នុងពូល B រួមជាមួយនឹងកម្ពុជា ថៃ វៀតណាម អូស្ត្រាលី និងសិង្ហបុរី៕